អគារដ្ឋបាលក្រុងបូកគោនឹងត្រូវសាងសង់ ២ ទីតាំង ដើម្បីបង្កភាពងាយស្រួលប្រជាពលរដ្ឋ

រដ្ឋបាលក្រុងបូកគោ នឹងមានអគាររដ្ឋបាលថ្មី១ កន្លែងទៀត បន្ថែមលើកន្លែងមានស្រាប់ ពោលគឺសរុបទាំងអស់ ២ ទីតាំង ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈ ឱ្យជិតប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យ ទីតាំងសង់អគាររដ្ឋបាលទាំង ២ នេះ កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។

សម្តេច ស ខេង បានមានប្រសាសន៍ថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋាភិបាលបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា ២កន្លែង គឺទី ១នៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទី ២ នៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។

សម្តេច បន្ដថា ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ នៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]