អគារថ្មីកម្ពស់ ១៤ជាន់ របស់ក្រសួងព័ត៌មានសាងសង់សម្រេចបានជិត ៩០% ហើយ

ដំណើរការសាង់សង់អគារថ្មី កំពស់១៤ជាន់ របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ សម្រេច​បាន​ប្រមា​ណ​ជិត ៩០%ហើយ ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។ នេះបើយោង​តាមកិច្ច​ចុះ​ពិនិត្យ​ការ​ដ្ឋាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។

អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។

អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។

គម្រោងសាងសង់នេះ បានបើកការដ្ឋាន កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិន​គ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ប្រើពេលសរុប ២៤ខែ។

បើតាមការបញ្ជាក់របស់មេការសំណង់ បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមការងារ បានសាងសង់សម្រេចបាន​ជិត​៩០ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]