អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ

គម្រោងសាងសង់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង កំពុងដំណើរការដោយរលូន គ្រោងនឹងបើកផ្ដល់សេវាកម្មនៅដើមឆ្នាំ២០២២ ខាងមុខនេះ។

នេះបើយោងតាម ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។

អគារថ្មីនេះ កំពុងសាងសង់ក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្រៅពីអគារនេះ កូរ៉េក៏បានជួយសាងសង់មនី្ទរពេទ្យ នៅខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង ក៏ដូចជាមនី្ទរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅក្នុងខណ្ឌសែនសុខផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]