អគាររដ្ឋបាលខេត្តត្បូងឃ្មុំបើកដំណើរការ

រយៈពេលជាងបីឆ្នាំបន្ទាប់ពីខេត្តត្បូងឃ្មុំត្រូវបានបង្កើតជាផ្លូវការ អគាររដ្ឋបាលខេត្តត្បូងឃ្មុំបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ ខណៈការសាងសង់បញ្ចប់នៃអគាររដ្ឋបាលនេះ រំពឹងថានឹងរួចរាល់នៅដើមឆ្នាំ២០១៨ ខាងមុខ។

កាលពីដើមខែឧសភា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ និងអគារផ្សេងៗមួយចំនួនទៀតដូចជា អគារដ្ឋបាលប្រមូលផ្តុំ ព្រមទាំងអគារស្នាក់នៅរបស់មន្រ្តីរាជការ។ អគារដ្ឋបាលនេះមាបណ្តាញផ្លូវឆ្លងកាត់សុរបប្រវែង ២៦គីឡូម៉ែត្រ អាងស្តុកទឹកប្រើប្រាស់ ដែលអាចស្តុកទឹកបានប្រមាណ ៣លានម៉ែត្រគូប និងស្ថានីយផលិតទឹកស្អាត ដែលមានសមត្ថភាផលិតទឹកស្អាត ២០៨ ម៉ែត្រគូបក្នុងមួយម៉ោង ផងដែរ។

ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារដ្ឋបាលនេះ ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែខិតជិតជាមួយប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើង ដោយបំបែកចេញពីខេត្តកំពង់ចាម និងបានឡាយព្រះហស្ថលេខាដោយព្រះរាជក្រឹត្យ ក្នុងឆ្នាំ២០១៣ ដែលមានផ្ទៃដីសរុប ៥,២៥០ គីឡូម៉ែត្រក្រឡា ជាខេត្តទី២៥ នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តត្បូងឃ្មុំមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ ខាងកើតជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម។

ថ្លែងនៅក្នុងកម្មវិធីសម្ពោធអគាររដ្ឋបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៩ ខែឧសភា ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ឲ្យដឹងថា ខេត្តត្បូងឃ្មុំចែកចេញជា ៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ ៨៧៣ភូមិ ប្រជាពលរដ្ឋសរុបចំនួន ១៨៤.០០០ គ្រួសារ គិតជាមនុស្សរាយចំនួន ៨៤៤.០០០ នាក់។

បន្ទាប់ពីខេត្តត្បូងឃ្មុំត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រាជរដ្ឋាភិបាលបានសម្រេចកំណត់ប្លង់គោលសម្រាប់កសាងទីក្រុងនៃទីរួមខេត្តលើផ្ទៃដីទំហំប្រមាណ ២ពាន់ហិកតា ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ កន្លងមកនេះ។

ខណៈដែលការសាងសង់អគាររដ្ឋបាលនៅសេសសល់ រពឹងថាបញ្ចប់ការសាងសង់ទាំងស្រុង នៅដើមឆ្នាំ២០១៨ សមិទ្ធិផលនៃការកសាងដំបូងនោះគឺ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីការប្រកាសបើកការដ្ឋានសាងសង់បន្ថែមនូវអគារគ្រឹះស្ថានអប់រំចំនួន៣ ផ្សេងទៀត។ បច្ចុប្បន្ន ក្នុងខេត្តត្បូងឃ្មុំ មានវិទ្យាល័យចំនួន២៣កន្លែង អនុវិទ្យាល័យ ៥៤ បឋមសិក្សាចំនួន ៣៩៥ កន្លែង។

ពិធីសម្ពោធអគារដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ការបង្កើតខេត្តនេះឡើងគឺដើម្បីបម្រើនូវតម្រូវការភាពចាំបាច់ ព្រមទាំងបង្កើននូវប្រសិទ្ធិភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពន្យល់ថា៖ “ខេត្តកំពង់ចាមមានទំហំផ្ទៃដីធំ និងចំនួនប្រជាជន ២លាននាក់ នៃចំនួនប្រជាជនសរុប១៥ លាននាក់ក្នុងប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ វាមានភាពចំបាច់ក្នុងការបែងចែកខេត្តនេះជាពីរ”។ សម្តេចបានមានប្រសាសន៍បន្ថែមថា៖ “កាលពីមុនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីរួមខេត្តកំពង់ចាម ដើម្បីទទួលបាននូវសេវាសាធារណៈ ហើយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក មេមត់ ពិតជាមានចំងាយឆ្ងាយណាស់ដើម្បីធ្វើដំណើរទៅកាន់ទីនោះ។ ការបង្កើតខេត្តត្បូងឃ្មុំនេះឡើង ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ពីការទទួលសេវាសាធារណៈកាន់តែជិតផ្ទះរបស់ពួកគេ។ យើងបង្កើតអគារការិយាល័យរដ្ឋបាល និងសេវាសាធារណៈ ឲ្យកៀកិតជាមួយប្រជាពលរដ្ឋរបស់យើង”។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឲ្យដឹងដែរថា បន្ទាប់ពីសាកលវិទ្យាល័យមួយដាក់ឲ្យប្រតិបត្តិការ ឆាប់ៗនេះក្រុមហ៊ុនចិន នឹងសាងសង់មន្ទីពេទ្យដែលនឹងក្លាយជាមជ្ឈមណ្ឌលពិនិត្យព្យាបាលជំងឺដ៏ធំមួយផងដែរ។ ក្រោយពេលសាងសង់រួច ប្រជាពលរដ្ឋេរបស់យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយក្នុងការបញ្ជូនអ្នកជំងឺទៅកាន់ខេត្តកំពង់ចាមនោះទេ។

យោងតាមប្រសាន៍របស់សម្តេចបានឲ្យដឹងផងដែរថា រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការផ្សេងៗចំពោះការសាងសង់អគារសិក្សាសម្រាប់ឆ្នាំ២០១៧-២០១៨ ដែលរួមមានអគារសិក្សាកម្រិតបឋមសិក្សា វិទ្យាល័យ និងថ្នាក់ឧត្តមសិក្សា។

លើសពីនេះ ប្រជាពលរដ្ឋចភាគច្រើនដែលរស់នៅក្នុងខេត្តនេះ ក៏នឹងទទួលបាននូវប្រព័ន្ធទឹក និងអគ្គិសនីក្នុងតម្លៃថោក។ សម្រាប់ការប្រើប្រាស់អគ្គិសនី ១០គីឡូវ៉ាតម៉ោងក្នុងមួយខែនឹងចំណាយ អស់ត្រឹមតែ ៤៨០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង (Kwh)។ បើការប្រើប្រាស់តិចជាង ៥០Kwh ចំណាយតែ ៦១០ រៀល/Kwh ហើយការប្រើប្រាស់ដែលច្រើនជាង ៥០Kwh ក្នុងមួយខែនឹងត្រូវចំណាយ ៧៧០រៀល សម្រាប់ប្រជាពលរដ្ឋដែលតភ្ជាប់បណ្តាញអគ្គិសនីចែកចាយរបស់រដ្ឋ និងតម្លៃ ៧៩០រៀលសម្រាប់ក្រុមហ៊ុនឯកជន។ ដោយឡែក សម្រាប់តម្លៃទឹកស្អាត នឹងចំណាយត្រឹមតែ ៤០០រៀលក្នុងមួយម៉ែត្រគូប សម្រាប់ការប្រើប្រាស់អស់ ៣ម៉ែត្រគូបឡើង ហើយតម្លៃទាបជាងនេះនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបន្តលើកទឹកចិត្តផ្នែកពន្ធដារដល់ផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តរយៈពេល […]

កម្ពុជា-ឡាវ ចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខទៅចិនជាផ្លូវការ

កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនបើកទ្វារសម្រាប់ផល […]

ជប៉ុនផ្តល់កម្ចីសម្បទានជិត ១៦៣លានដុល្លារ ជួយគម្រោងរំដោះទឹកនៅភាគនិរតីភ្នំពេញ

លិខិតប្តូរសារថ្មីដែលមានតម្លៃជាង ១៦០ លានដុល្លារផ្តោតលើកា […]

សន្និសីទអនាគតសំណង់បង្ហាញពីនិន្នាការនៃការច្នៃប្រឌិតបែបឌីជីថលសំខាន់ចំនួន ២ ធំៗ

ថ្មីៗនេះ សន្និសីទស្តីពីអនាគតនៃការសាងសង់ (Future of Cons […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]