អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២

ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ បានបង្ហាញប្លង់ពេញលេញដ៏ស្កឹមស្កៃនៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី ដែលកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយនេះ។

ក្រៅពីបង្ហាញប្លង់ ឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា អគារថ្មីគឺដើម្បីឆ្លើយតបទៅនឹងកំណើនការងារ និងដើម្បីបង្កើនប្រសិទ្ធការងារផងដែរ។

គួរបញ្ជាក់ថា អគារថ្មីនេះមានកម្ពស់ ៩ជាន់ បំពាក់បច្ចេកវិទ្យាទំនើបៗ សង់លើដីទំហំ៤០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ដែលស្ថិតនៅលើទីតាំងចាស់តាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ។

អគាររដ្ឋបាលថ្មីនេះ ត្រូវបានបុកគ្រឹះសាងសង់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ហើយបើតាមផែនការ គឺគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]