អគារ Chip Mong Tower កម្ពស់ ៤៥ជាន់ បញ្ចប់ការសាងសង់គ្រោងអគារហើយ

ក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី ១៤ ខែមករា នេះ បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារ Chip Mong Tower កម្ពស់ ៤៥ ជាន់ជាស្ថាពរហើយ ខណៈគម្រោងទាំងមូលនឹងបញ្ចប់នៅចុងឆ្នាំ ២០២២ នេះ។

អគារនេះ ជាអគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ ដែលសាងសង់ឡើងក្រោមទុនវិនិយោគ ២៣០លានដុល្លារអាមេរិក និងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារដល់កំពូលជាន់ទី៤៥នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏បានបង្កើតឱកាសការងារជាច្រើន ដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗជុំវិញតំបន់នេះផងដែរ។

គួរបញ្ជាក់ផងដែរ អគារនេះមានកម្ពស់១៨៥ម៉ែត្រ សាងសង់លើផ្ទៃដីទំហំ ១៤ ០៤២ ម៉ែត្រការ៉េ ដោយនឹងត្រូវបម្រើដល់វិស័យសំខាន់ៗ ដូចជាផ្នែកបដិសណ្ឋារកិច្ច ការិយាល័យសម្រាប់ក្រុមហ៊ុនសហគ្រាស ផ្សារទំនើប និងការកម្សាន្តជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]