អង្គការ(FACT)ជួយអភិវឌ្ឍបីតំបន់ជុំវិញបឹងទន្លេសាបជាតំបន់ទេសចរណ៍សហគមដ៏សម្បូរបែប

អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល(FACT) នឹងជួយសាងសង់ផ្សារ ផ្ទះលំហែ និងបឹងហ្គាឡូបណ្តែតទឹកនៅតាមខេត្តជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងថ្មី២ របស់អង្គការ ដែលត្រូវបានសម្ពោធឡើងនៅថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងរក្សានិរន្ត ភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។

បើតាមលោក យុក សេងឡុង នាយកប្រតិបត្តិនៃ អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានលើកឡើងថា គម្រោងថ្មីទាំង២នេះ រួមមាន

គម្រោងទី១). លើកកម្ពស់សិទ្ធិសហគមន៍មូលដ្ឋានឆ្ពោះទៅរកនិរន្ដរភាពធនធានជលផល នៅបឹងទន្លេសាប និង

គម្រោងទី២). ជាគម្រោងអភិរក្សជីវៈចម្រុះ និងប្រែប្រួលអាកាសធាតុ នៅបឹងទន្លេសាប។

លោកបន្ថែមថា គម្រោងទាំងពីរនេះ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងតំបន់ដែលគោលដៅរបស់គម្រោង គឺជួយបង្កើតប្រភពមុខរបរចម្រុះ ដូចជាការកែច្នៃ ផលនេសាទ ការកែច្នៃកាបូប វត្ថុអនុស្សាវរីយ៍ដែលធ្វើពីកំប្លោក រួមទាំងអនុផលព្រៃលិចទឹក ជាពិសេសគឺការពង្រឹង សេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ការសាងសង់ផ្សារបណ្តែតទឹកត្រីគល់រាំង ការសាងសង់ផ្ទះលំហែ បឹងហ្គាឡូបណ្តែត និងការសាងសង់ មជ្ឈមណ្ឌលជីវៈចម្រុះ វប្បធម៌ និងសង្គម។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងទាំង២នេះ បានផ្តោតលើ ៣ចំណុចទៀតគឺ៖

ទី១). ផ្តោតលើការអភិរក្សត្រីមេពូជ នៅអតីតឡូត៍នេសាទលេខ២ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានផ្ទៃដី ៩២១ហិកតា,

ទី២). ការបង្កើនជីវភាពជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅគម្រោង តាមរយៈការបង្កើតប្រភពមុខរបរចម្រុះ ជាពិសេសសេវាកម្មអេកូទេសចរណ៍ និង

ទី៣). ការលើកកម្ពស់សុខុមាលភាព និងបរិស្ថាន នៅក្នុងសហគមន៍ ដូចជាការគ្រប់គ្រងសំណល់ប្លាស្ទីក ការកែច្នៃសំរាមជាដើម។

គួរបញ្ជាក់ថា តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងចំនួន ២៣កន្លែងនៅឆ្នាំ១៩៩៣ ៤១កន្លែងនៅឆ្នាំ២០១៦ និង៧៣កន្លែង នៅឆ្នាំ២០២៣ រួមទាំងតំបន់របៀងអភិរក្សជីវៈចម្រុះចំនួន ៣កន្លែងដែលស្មើនឹង ៧,២លានហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីទូទាំងប្រទេស ក្នុងនោះ ៣០ភាគរយ គឺជាតំបន់ដីសើម នៅក្នុងតំបន់បឹងទន្លេសាប និងតាមដងទន្លេមេគង្គ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]