អចលនទ្រព្យក្នុងខណ្ឌសែនសុខទាក់ទាញអ្នកទិញខ្លាំងជាងខណ្ឌដទៃទៀត

អ្នកទិញអចលនទ្រព្យនៅកម្ពុជាកំពុងមាននិន្នាការទៅរកការទិញអចលនទ្រព្យនៅខណ្ឌសែនសុខស្របពេលដែលតំបន់នេះកំពុងមានសកម្មភាពអភិវឌ្ឍយ៉ាងសន្ធឹកសន្ធាប់ នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

អ្នកឯកទេសផ្នែកអចលនទ្រព្យនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា Key Real Estate Co.Ltd លោក សន សៀប បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ថាអចលនទ្រព្យនៅខណ្ឌសែនសុខនាពេលបច្ចុប្បន្នកំពុងទាក់ទាញអ្នកទិញខ្លាំងហើយតំបន់នេះនឹងនៅតែមានសក្តានុពលក្នុងរយៈកាលយូរអង្វែងតទៅទៀត។

ការលើកឡើងរបស់លោកគឺស្របពេលដែលក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយបានបង្ហាញពីលទ្ធផលនៃការស្ទង់មតិស្តីអំពីអចលនទ្រព្យនៅកម្ពុជាដោយបានបង្ហាញថាក្នុងចំណោមអ្នកឆ្លើយសំណួរទាំងអស់គឺមាន១៤ភាគរយដែលបាននិយាយថាខ្លួនចាប់អារម្មណ៍ទិញអចលនទ្រព្យនៅខណ្ឌសែនសុខ។ នេះគឺជាអត្រាខ្ពស់ជាងគេបើធៀបទៅនឹងខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ។

លោក សន សៀបបានបន្តទៀតថា៖ « ខ្ញុំគិតថាលទ្ធផលនៃការស្ទង់មតិមួយនេះគួរតែត្រូវព្រោះតម្រូវការទីផ្សារក្នុងខណ្ឌសែនសុខជាក់ស្តែងកំពុងកើនឡើងខ្លាំង»។

តាមការពន្យល់របស់លោក មូលហេតុមួយចំនួនដែលបណ្តាលឲ្យអចលនទ្រព្យក្នុងខណ្ឌសែនសុខមានតម្រូវការខ្ពស់គឺដោយសារវត្តមាននៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ ផ្សារទំនើបធំៗ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលបានរំលេចខ្លួនជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះដែរ យោងតាមទិនន្ន័យនៃការវាយតម្លៃដីធ្លីដែលបានចងក្រងដោយក្រុមហ៊ុន Key Real Estate ក្នុងខែមិថុនា ឆ្នាំ ២០១៨ តម្លៃដីជាមធ្យមក្នុងខណ្ឌសែនសុខគឺមានតម្លៃចន្លោះពី ៥០០ ទៅ ១៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

សូមបញ្ជាក់ផងដែរថា លោក សន សៀប មានជំនឿថាខណ្ឌសែនសុខនឹងបន្តមានសក្តានុពលរយៈពេលយូរអង្វែងទៅទៀតដោយសារតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អងាយស្រួលក្នុងការអភិវឌ្ឍន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]