អន្តរក្រសួងគាំទ្រគម្រោងសាង់សង់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ខេត្តព្រះសីហនុ

អន្តរក្រសួងបានបើកភ្លើងខៀវលើគម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែង ៣២៣,៥គីឡូម៉ែត្រ ឆ្លងកាត់ដែនសមុទ្រកម្ពុជា។

ការសម្រេចគាំទ្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឆ្លងកាត់ដែនសមុទ្រកម្ពុជាហើយនោះ ក្នុងគម្រោងនេះ ក៏នឹងមានការសង់ស្ថានីយខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ផងដែរ។

អន្តរក្រសួង បានស្នើឱ្យក្រុមហ៊ុនសាងសង់ ត្រូវកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាប្លិ៍អុបទិក ដើម្បីចៀសវាងប៉ះពាល់ជីវៈចម្រុះសមុទ្រ។

អន្តរក្រសួង ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់ រៀបចំផែនការគ្រប់គ្រងសំណល់រឹង និងសំណល់រាវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងត្រូវសិក្សាឱ្យបានច្បាស់លាល់ ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោងដែរ។

គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ គឺស្ថិតក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគម ចំណែកក្រុមហ៊ុនសាងសង់គឺ CRCC Harbour & Channel Engineering Bureau Group Co., Ltd និងក្រុមហ៊ុនទីប្រឹក្សា Creative Green Research Co., Ltd។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]