ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់ផ្លូវជាតិ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ដែលមានប្រវែងជាង ៧២គីឡូម៉ែត្រ ត្រូវបានអន្ដរក្រសួងបើកកិច្ចប្រជុំពិនិត្យលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមជាផ្លូវការហើយ កាលពី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការរបស់ក្រសួងបរិស្ថាន។ ជាលទ្ធផលនៃ អន្តរក្រសួងបានសម្រេចលើ ១០ ចំនុច ដូចខាងក្រោម៖
១.អង្គប្រជុំគាំទ្រលើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ប្រវែង ជាង៧២គីឡូម៉ែត្រនេះ
២.គម្រោងត្រូវមានផែនការការងារច្បាស់លាស់ និងត្រូវសហការល្អជាមួយអាជ្ញាធ និងប្រជាសហគមន៍មូលដ្ឋាន លើការដោះស្រាយផលប៉ះពាល់ និងត្រូវទទួលខុសត្រូវលើសំណងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិសាធារណៈ និងឯកជន
៣. ម្ចាស់គម្រោងត្រូវដាក់ស្លាកសញ្ញាសម្គាល់នានាសម្រាប់ផ្តល់ដំណឹងជូនប្រជាពលរដ្ឋដែលធ្វើចរាចរ
៤.ម្ចាស់គម្រោងត្រូវគិតគូរអំពីការពារសុខភាព និងសុវត្ថិភាពកម្មករក្នុងគម្រោង
៥. ម្ចាស់គម្រោងត្រូវគ្រប់គ្រងអាចម៍ដីស្រទាប់លើកម្ទេចកម្ទីថ្ម និងសំណល់ភក់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។ លើសពីនេះ ត្រូវមានទំនប់ និងប្រឡាយទឹកព័ទ្ធជុំវិញការដ្ឋានការពារលេចជ្រាបទឹក ឬសំណល់រាវចេញពីតំបន់គម្រោង និងកែច្នៃដោយធ្វើការចម្រោះដើម្បីយកទឹកទៅប្រើប្រាស់ឡើងវិញ
៦. ម្ចាស់គម្រោងត្រូវចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវដែលបង្កឡើងដោយសកម្មភាពរបស់គម្រោង ជាពិសេសគ្រប់គ្រងការបំពុលខ្យល់ សំឡេង និងរំញ័រ តាមស្តង់ដារក្រសួងបរិស្ថាន និងណែនាំពីមន្រ្តីជំនាញបច្ចេកទេស
៧.ម្ចាស់គម្រោងត្រូវចូលរួមដាំដើមឈើនៅជុំវិញបរិវេណគម្រោង ក៏ដូចជាស្ដារព្រៃឈើ និងថែរក្សាព្រៃឈើនៅក្នុងតំបន់ និងក្រៅតំបន់គម្រោង
៨. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើការជួសជុល និងថែទាំផ្លូវនានាដែលពាក់ព័ន្ធនឹងគម្រោង និងអប់រំដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍
៩.ម្ចាស់គម្រោងត្រូវស្រោចទឹកជាប្រចាំយ៉ាងតិច ៣ដង/ថ្ងៃ នៅលើផ្លូវដឹកជញ្ជូន ដើម្បីកាត់បន្ថយការហុយធូលីទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ
១០.ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ទៅតាមមតិយោបល់ទាំងអស់របស់អង្គប្រជុំអន្ដរក្រសួង ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ។
គួរបញ្ជាក់ថា ក្រោមផ្លូវនេះសងសង់រួច វានឹងអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់ ៦៩គីឡូម៉ែត្រ៕
ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ ជាក់ស្ដែង គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម)