អភិបាលខេត្តសៀមរាប បញ្ជា​ឲ្យ​រុះ​រើ​សំណង់​មិនស្របច្បាប់ ​ ទោះ​សំណង់​នោះ​សង់​បាន​ ៥០​ ភាគរយហើយ​ក៏ដោយ

អភិបាលខេត្តសៀមរាប បញ្ជា​ឲ្យ​មាន​ការ​រុះ​រើ​រាល់​សំណង់​មិនស្របច្បាប់​ ទោះ​បី​ជា​សំណង់​នោះ​សាង​សង់​បាន​ ៣០​ ឬ​ ៥០ ​ភាគរយរួចហើយក៏ដោយ ដើម្បីពង្រឹងគុណភាពសំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។​

ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​ បានចេញអធិការកិច្ចត្រួតពិនិត្យគុណភាពសំណង់នេះ ក្នុងសេចក្តី​ថ្លែងរបស់លោក ក្នុងឱកាស​​បិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់​រដ្ឋបាល​ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃ​ទី ០៤​ ខែ​មីនា​ ២០២០។

ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា​៖ «​ចំពោះសំណង់ណា ដែលបានដំណើរការសាងសង់នៅក្នុងឆ្នាំ ២០១៨-២០១៩ ​អាជ្ញាធរខេត្ត នឹងឱ្យមន្រ្តី​ជំនាញចុះពិនិត្យគុណភាព និងបច្ចេកទេស។ បើសិនជារកឃើញមានលក្ខណៈត្រឹមត្រូវ អាជ្ញាធរនឹងចេញលិខិតអនុញ្ញាតឱ្យដំណើការសាងសង់បន្ត។»

ឯកឧត្តម​បាន​បន្ត​ថា​៖ «​​ប៉ុន្តែចាប់ពីឆ្នាំ ២០២០ នេះទៅ សំណង់ណាដែលសាងសង់មុនច្បាប់អនុញ្ញាត និងត្រូវវាយចោលទាំង​អស់ បើទោះបីសំណងនោះសាងសង់បាន ៣០ ភាគរយ ឬ ៥០ ភាគរយហើយក្តី។»

ឯក​ឧត្តម​ពន្យល់ថា “មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងគុណភាព​សំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះកន្លងមកមានសំណង់ខ្លះធ្វើលើដីចំណីផ្លូវ និងមួយចំនួនទៀត ធ្វើមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។​”

​ទាក់​ទិនទៅ​នឹងបញ្ហា​​គុណ​ភាព​សំណង់​ ​កាល​ពី​រសៀល​ថ្ងៃ​ ០២​​ ធ្នូ​ ២០១៩ ករណី​បាក់សំណង់សាលាឆាន់នៅខេត្តសៀមរាម បាន​សម្លាប់មនុស្ស៣នាក់ និងបណ្ដាល​ឲ្យ​មនុស្ស​ជិត​២០​នាក់ទៀត​រងរបួស។​​(អានបន្ថែម)​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]