អាកាសចរណ៍ស៊ីវិលប្រគល់សិទ្ធិឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រេចនិងជំរុញគម្រោងសង់ព្រលានថ្មី

រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កាលពីថ្មីៗនេះ បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបងក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មីនៅដីចាស់ ដោយបានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង។

លោកបន្តថ្លែងថា៖ «ខាងខេត្ត គេមានគណៈកម្មការរបស់គេ ហើយអាកាសចរណ៍ស៊ីវិលគ្រាន់តែ ជាសមាជិកមួយ ដូច្នេះការសម្រេចចិត្ត យើងផ្តល់ឆន្ទានុសិទ្ធិឱ្យគាត់ច្រើនជាង និងចាំតែផ្តល់ការគាំទ្រទេ»។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំងស្ថាបនាព្រលានយន្តហោះនេះហើយ។ (អានបន្ថែម)

យោងតាមអភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីពេលថ្មីនេះ បានបញ្ជាក់ថា ការរងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន។

គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយអ្នកដំណើរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]