អាកាសយានដ្ឋាន ៣ នៅកម្ពុជាទទួលបានបណ្ណសរសើរសម្រាប់កាត់បន្ថយផ្សែងពុល

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ក្នុងខែតុលានេះ បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport Carbon Accreditation Programme របស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) ។

កម្មវិធី Airport Carbon Accreditation Programme នេះ គឺកម្មវិធីចាត់លំដាប់ព្រលានយន្តហោះជុំវិញពិភពលោក ទាក់ទិននឹងការបញ្ចេញឧស្ម័នកាបូនិច។ កម្មវិធីនេះផ្ដល់វិញ្ញាបនប័ត្រសរសើរជា ៤ កម្រិត គឺការរៀបចំផែនការ (Mapping) ការកាត់បន្ថយ (Reduction) ការបង្កើនប្រសិទ្ធិភាព (Optimization) និងការធ្វើឱ្យបៃតង១០០% (Neutrality) ។

បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការទទួលស្គាល់ជាផ្លូវការកម្រិតទី ២ នេះគឺបានមកពីការកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិចទី ១ និង ២ នៅអាកាសយានដ្ឋានរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដោយជោគជ័យ ក៏ដូចជាការដាក់ចេញជាបន្តបន្ទាប់នូវផែនការគ្រប់គ្រងឧស្ម័នពុល។

ក្រៅពីនេះ ក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនទទួលបន្ទុកលើអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា ក៏គ្រោងនឹងបន្តកាត់បន្ថយផ្សែងពុល ដើម្បីរំកិលខ្លួនទៅកម្រិតទី ៣ និងទី ៤ បន្តទៀត។

នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Aiports បានមានប្រសាសន៍ថា៖ «ការទទួលបានវិញ្ញាបនបត្រនេះគឺស្របទៅនឹងគោលដៅរបស់ VINCI Airports ដែលជាក្រុមអន្ដរជាតិដំបូងគេដែលប្តេជ្ញាធ្វើឱ្យព្រលានយន្តហោះរបស់ខ្លួនបញ្ចេញផ្សែងពុលតិចបំផុត»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]