អាងហែលទឹកស្តង់ដារអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជួសជុលរួចរាល់ហើយ

ការជួសជុលអាងហែលទឹកស្តង់ដារអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចំណាយថវិកាអស់ជិត ៣លានដុល្លារ បានសម្រេចជាស្ថាពរហើយ។

នេះបើយោងទៅតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការដ្ឋានសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តមបានឲ្យដឹងថា ការសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ គឺបានធ្វើរួចរាល់ហើយដោយប្រើប្រាស់ ពេលវេលាអស់១៨ខែ និងចំណាយថវិកាអស់ជិត ៣លានដុល្លារ ជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកស្ហឹន ( Shanghai Construction Company )។

ឯកឧត្តមបានបន្តថា ការសាងសង់នេះរួមបញ្ជូលទាំងការជួសជុលនិងពង្រីក ទាំងអាងហែលទឹក និងកន្លែងលោតទឹក។ ក្រៅពីនោះទៀតគឺ មានការដំឡើងថ្មីទាំងអស់នូវម៉ាស៊ីនបូមទឹក ម៉ាស៊ីនចម្រោះទឹក និងបានដាក់កៅអីអង្គុយបានជាង ១,៦០០កៅអី និងបានធ្វើជាបន្ទប់ ដាក់ឧបកណ៍ហ្វឹកហាត់បន្ថែមទៀតផង។

ឯកឧត្តម ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ នាំគ្នាចូលរួមហ្វឹកហាត់កីឡា ហែលទឹកដោយឥតគិតថ្លៃដើម្បីត្រៀមខ្លួនយក មេដៃជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានអាងហែលទឹកកំពង់ចាម នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងអាងហែលទឹកកីឡដ្ឋានស្រុកកោះធំ ដែលទើបសម្រេចជាស្ថាពរ និងត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ២០២៣ នេះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]