អាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវមានវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ

អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រឡេកមកមើលអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក៏តម្រូវឱ្យមានការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈ ឬអាជ្ញាប័ណ្ណអាជីវកម្ម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិនផងដែរ។

សេវាកម្មវាយតម្លៃ គឺជាសេវាកម្មដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗ ដែលតាំងនៅ ឬភ្ជាប់នឹងទ្រព្យនោះ។ ចំណែកឯ សេវាកម្មអចលនវត្ថុ ចែកចេញជា ២ គឺ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ។

សេវាកម្មភ្នាក់ងារអចលនវត្ថុ ជាការផ្តល់សេវាពាក់ព័ន្ធនឹងការទិញ-លក់ និងជួលលើដី អគារ និងសំណង់ជាដើម។ ចំពោះសេវាកម្មគ្រប់គ្រងអចលនវត្ថុវិញ សំដៅដល់ធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណា ក្នុងនាម និង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដែលមានលក្ខណៈដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ (ខុនដូជាដើម) និងអគារ ឬអគារពាណិជ្ជកម្ម។

ដោយឡែក ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងអចលនវត្ថុដែលត្រូវធ្វើអាជីវកម្មដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡាដ្ឋាន មជ្ឍមណ្ឌលកីឡា និងមន្ទីរពេទ្យ នោះទេ។

រូបវ័ន្តបុគ្គល ដែលចង់បើកអាជីវកម្មផ្តល់សេវាវាយតម្លៃ ឬសេវាកម្មអចលនវត្ថុ ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ ឬវិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ទៅតាមប្រភេទអាជីវកម្មរបស់ខ្លួន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ្ញវត្ថុ។ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ រូបវ័ន្តបុគ្គលទាំងនេះ នឹងក្លាយជា អ្នកជំនាញវាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ។

ដូចគ្នានេះដែរ ក្រុមហ៊ុន ដែលមានបំណងប្រកបវិជ្ជាជីវៈផ្តល់សេវាវាយតម្លៃ ឬសេវាកម្មអចលនវត្ថុ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណវាយតម្លៃ ឬអាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ ឬអាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ ទៅតាមប្រភេទអាជីវកម្មរបស់ខ្លួន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ្ញវត្ថុ ជាមុនសិន។ ក្រោយពីទទួលបានអាជ្ញាបណ្ណអាជីវកម្ម ក្រុមហ៊ុនទាំងនេះ នឹងក្លាយជាក្រុមហ៊ុនវាយតម្លៃ ឬក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ឬក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ។

គួរបញ្ជាក់ថា រាល់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មផ្តល់សេវាវាយតម្លៃ ឬសេវាកម្មអចលនវត្ថុ ដែលធ្វើអាជីវកម្ម ដោយមិនបានសុំច្បាប់អនុញ្ញាត នឹងត្រូវទទួលពិន័យជាទឹកប្រាក់ចំនួន ៥ លានរៀល។ នេះបើតាមគោលការណ៍ ដែលមានចែងនៅក្នុងប្រកាសលេខ៦៣៦ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]