អាជីវកម្មផ្ទះជួលមួយចំនួនដែលធ្លាក់ចុះគំហុកដោយសារកូវីដ អាចនឹងប្រសើរវិញនៅចុងឆ្នាំនេះ

ដោយ Eric Wong Chon Lap

ដោយសារតែវិបត្តិកូវីដ  ម្ចាស់ផ្ទះជួលធ្វើអាជីវកម្មជាច្រើននៅកម្ពុជា បានបាត់បងចំំណូលមួយផ្នែកធំ ហើយកំពុងស្វែងរកអ្នកជួលថ្មី ដើម្បីទ្រទ្រង់ចំណាយ។ ដោយឡែកអ្នកជំនាញ បានព្យាករណ៍ទីផ្សារនេះនឹងប្រសើរឡើងបន្សឹមៗចាប់ពីចុងឆ្នាំនេះ។

ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមកនេះ ឃើញថាមានអគារ និងផ្ទះជាច្រើនកន្លែងដែលពីមុនធ្លាប់ជា ហាង ភ្នាក់ងារទេសចរ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ បានក្លាយជាអគារទំនេរដាក់ផ្លាក “ផ្ទះជួល” ស្ទើរគ្រប់កន្លែង។

កាលពីមុនកូវីដ គឺមានអតិថិជនជាច្រើនតម្រង់ជួរសុំជួល ហើយម្ចាស់ផ្ទះគឺគិតថ្លៃជួលខ្ពស់ណាស់ ប៉ុន្តែបច្ចុប្បន្នម្ចាស់ផ្ទះបានទម្លាក់តម្លៃយ៉ាងគំហុក ក៏មិនសូវមានអ្នកចង់ជួលដែរ។អ្នកជួលខ្លះ ទទួលបានការបញ្ចុះតម្លៃជួលរហូតដល់ ៤០ភាគរយ ហើយថែមទាំងជួលរយៈពេលខ្លីទៀត។

លើសពីនេះ អាជីវកម្មជាច្រើនក៏បានពន្យារពេលការបើកនៅទីតាំងថ្មីរហូតដល់ស្ថានភាពប្រសើរឡើង។ វិនិយោគិនគឺត្រូវគិតគូរច្រើនជាមុន មុននឹងពង្រីកអាជីវកម្ម ដែលជាហេតុធ្វើឱ្យមិនសូវមានតម្រូវការជួល។

ជាមួយគ្នានេះ សហគ្រាសធុនតូចនិងមធ្យមដែលជាអតិថិជនចម្បងនៃទីផ្សារផ្ទះជួល ក៏ចាប់ផ្ដើមផ្ដាច់ ឬមិនបន្តកិច្ចសន្យា ដោយរងចាំឱ្យស្ថានភាពប្រសើរជាមុនសិន។

ដោយឡែក អ្នកជំនាញជាច្រើនយល់ឃើញដូចគ្នាថា បញ្ហាទាំងនេះនឹងប្រសើរឡើងវិញសន្សឹមៗ ចាប់ពីចុងឆ្នាំនេះ ខណៈសេដ្ឋកិច្ចនៅកម្ពុជា និងប្រទេសផ្សេងៗកំពុងបើកឡើងវិញហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]