អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម កំពុងមានសក្ដានុពល

អ្នកវិភាគអចលនទ្រព្យ លោក Eric Wong Chon Lap បានបង្ហាញថា អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម បានក្លាយជាទីផ្សារដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទីផ្សារនេះក៏នឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។

លោកបានបន្តថា កត្តាដែលធ្វើឱ្យទីផ្សារនេះ ពេញនិយមខ្លាំងក្នុងពេលនេះ ទី១ គឺដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានពេលនៅផ្ទះ និងទំនេរច្រើនជាងមុន ដែលធ្វើឱ្យតម្រូវការកែលម្អតុបតែងផ្ទះ ក៏កើនឡើងដែរ។

លើសពីនេះ បើវិភាគជារួម តម្រូវការតុបតែងផ្ទះកើនឡើង ក៏ដោយសារមានពីរកត្តាផ្សេងទៀតផងដែរ ដូចជាការកើននៃអតិថិជនដែលមានចំណូលមធ្យមដែលបានទិញគេហដ្ឋានថ្មី កំណើននៃនគរូបនីយកម្មទីក្រុង និងពិសេសកំណើននៃគម្រោងបូរី និងខុនដូនានា ដែលសុទ្ធសឹងតែត្រូវការការតុបតែងផ្នែកខាងក្នុង។

ជាមួយគ្នានេះដែរ រសនិយមរបស់មនុស្សជំនាន់ក្រោយ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរ ដែលធ្វើឱ្យពួកគេត្រូវការសម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ដែលសម្បូរបែប និងទាន់សម័យជាងមុន។

កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនបានចាប់យកឱកាស ជាក់ស្ដែងដូចជាក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលបានបើក និងពង្រីកអាជីវកម្មប្រភេទនេះ ពិសេសនៅតាមដងមហាវិថីម៉ៅសេទុង ដែលសុទ្ធសឹងតែជាហាងលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម។

យ៉ាងណាក្ដី ក៏នៅមានក្រុមហ៊ុមក្រៅស្រុកមួយចំនួន ដូចជា Index Living Mall និង SB Furniture ក៏មកបង្ហាញខ្លួននៅកម្ពុជាផងដែរ។

លើសពីនេះ ថ្មីៗនេះ ជើងខ្លាំងផ្នែកសំណង់ក្រុមហ៊ុន SCG-Boonthavorn ក៏បានប្រកាសថានឹងបើកផ្សារទំនើបលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម នៅខណ្ឌសែនសុខ ដែលជាប្រភេទផ្សារដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

ផ្សារនេះមានឈ្មោះថា Design Village ដែលគ្រោងនឹងបើកនៅត្រីមាសទី ២ ឆ្នាំនេះហើយ ដែលមានទីតាំងលើផ្លូវលេខ ១០០៣ នៃខណ្ឌសែនសុខ។

Design Village គឺជាផ្សារដែលល្បីល្បាញមួយនៅប្រទេសថៃ ហើយចាត់ទុកថាជាផ្សារទំនើបពហុបំណងដែលមានលក់ទំនិញគ្រប់យ៉ាងទាក់ទងនឹងផ្ទះសម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅថា home & living one-stop shop។ (អានបន្ថែម)


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]