អាជ្ញាធរកោះកុងប្រកាសមោឃៈឯកសារទិញលក់ ឬផ្ទេរកម្មសិទ្ធិដីធ្លី ទាំងអស់នៅលើកោះទទឹង

អាជ្ញាធរខេត្តកោះកុង ប្រកាសហាមឃាត់ការលក់ទិញ និងផ្ទេរកម្មសិទ្ធិដី នៅលើកោះទទឹង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈឯកសារពាក់ព័ន្ធនឹងការផ្ទេរ ឬទិញលក់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។

បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ កោះទទឹងជាសម្បត្តិរបស់រដ្ឋ ដូច្នេះការទិញលក់ឬ ដោះដូរជាអំពើខុសច្បាប់ ខណៈរាល់លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ និងលិខិតបញ្ជាក់ការកាន់កាប់លើកោះនេះ ក៏មិនស្របច្បាប់ដែរ ទោះមានការដឹងលឺពីមន្រ្តីមូលដ្ឋានក្ដី។

អាជ្ញាធរក៏បានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹងការកាន់កាប់លើដីកោះនេះ ត្រូវរុះរើសំណង់ និងចាកចេញពីទីតាំងកោះឱ្យឆាប់ជាទីបំផុត។

គួរបញ្ជាក់ថា ចំពោះជនណាដែលនៅតែចូលទន្ទ្រានកាន់កាប់ និងបន្ដការទិញលក់ដី ក៏ដូចជាកាន់កាប់ ដីក្នុងកោះទទឹងនេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]