អាជ្ញាធរក្រុងកែប ដាក់កំហិតឱ្យអាជីវកររុះរើសំណង់លើផ្លូវសាធារណៈចេញឱ្យអស់ ត្រឹមថ្ងៃទី១៥ តុលា

រដ្ឋបាលក្រុងកែប បានដាក់កំហិតដល់ក្រុមអាជីវករដែលសង់សំណង់លើផ្លូវសាធារណៈទាំងអស់ត្រូវប្រញ៉ាប់រុះរើសំណង់ទាំងនោះចេញឱ្យបានមុនថ្ងៃទី១៥ ខែតុលា​ ឆ្នាំ​២០២២​ ពោលគឺមុនពិធីបុណ្យអ៊ុំទូក។

លោក ខេង យ័ន អភិបាលក្រុងកែប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះបងប្អូនអាជីវករបានចូលប្រជុំនៅសាលាក្រុងកែបរួចហើយ ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។ ហេតុនេះ លោកថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករ គឺសាលាក្រុងកែប បានសម្រេចមិនអនុញ្ញាតអោយមានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ នោះទេ ហើយការស្នើរពីអាជីវករយើងអនុញ្ញាតអោយលក់នៅថ្ងៃបុណ្យទាន ដោយឡែកសម្រាប់ថ្ងៃចុងសប្តាហ៍យើងមិនទាន់មានការសម្រេចយ៉ាងណានោះទេ។

ដោយឡែកថ្ងៃនេះ លោកបន្តថា យើងចុះមកធ្វើការវាស់វែងរាល់សំណង់ដែលសង់ចូលដីចំណីផ្លូវសាធារណៈ និងសំណង់ដែលដាក់លើគម្រប់លូជាដើម ដោយទុកពេលអោយពួកគាត់រុះដោយខ្លួនឯង មុនពេលដែលអាជ្ញាធរចាត់វិធានការក្តៅជាងនេះ។

គួរបញ្ជាក់ទៀតថា ការដាក់កំហិតនេះ គឺធ្វើឡើងក្រោមគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលអោយត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ អោយម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។ ជាមួយគ្នានេះ រដ្ឋបាលក្រុងកែប ក៏ស្នើសុំការសហការពីអាជីវករ ដើម្បីភាពរីកចំរើនក្នុងខេត្ត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]