អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក និងគម្រោងដទៃទៀត ដើម្បីបង្កើតផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មានផុសផ្សាយកាលពីថ្ងៃទី​​១៧ ខែឧសភា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរខេត្តកំពត មានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមជាច្រើនទៀតនៅថ្ងៃខាងមុ​ខ ដែលមានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង ១៣ ក្នុងខេត្ត បង្កើតផ្សារលើទឹក និងជាពិសេសគម្រោងបង្កើ​​តឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដើម្បីឱ្យខេត្តមួយនេះក្លាយជាគោលដៅដ៏ទាក់ទាញ​បំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​។

បន្ថែមពីនេះ ផែនការបង្កើតផ្សារលើទឹកនេះត្រូវបានលើកឡើងបន្ទាប់ពីអាជ្ញាធរខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពត កំពុងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]