អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាល

មន្ទីរសុខាភិបាលខេត្ដសៀមរាប បានសម្រេចយកវិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាបបានឱ្យដឹងថា វិទ្យាល័យអង្គរនេះ មានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺបានពី ៥០០ ទៅ ៦០០នាក់ ។

លោកបន្តថា ការយកវិទ្យាល័យអង្គរជាទីតាំងព្យបាល នឹងជួយសម្រួលដល់កន្លែងព្យាបាល ២ទៀត នៅមន្ទីរពេទ្យបង្អែកខេត្ដសម្រាប់អ្នកជំងឺមានកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់ និងនៅសាលាគរុកោសល្ យនិងវិក្រឹតការខេត្ដសម្រាប់អ្នកជំងឺកម្រិតមធ្យម។

សូមបញ្ជាក់ថា ការបន្ថែមកន្លែងព្យបាលនេះ គឺដោយសារតែចំនួនការឆ្លងនៅខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់។

គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.០៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៩១នាក់ និង ស្លាប់ចំនួន ១០នាក់ ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]