អាជ្ញាធរជាតិអប្សរា ពង្រឹងច្បាប់ និងបទបញ្ញតិរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា កាលពីដើមខែមីនា កន្លងមក បានបើកវគ្គបណ្តុះបណ្តាលពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិពាក់ព័ន្ធនឹងការរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ ដល់សិក្ខាកាមជាមន្ត្រី និងនិស្សិតចំនួន ១០០នាក់។

ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះសំខាន់ៗចំនួន ០៤ ចំណុចដូចជា៖

១.ច្បាប់គតិយុត្ត (ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់)។

២.សំណង់លំនៅឋានខ្មែរ (លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ)។

៣.ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ។

៤. គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅឋានប្រពៃណីក្នុងឧទ្យានអង្គរ។

- Video Advertisement -