អាជ្ញាធរអប្សរាកំពុងពង្រីកទំហំសួនរុក្ខជាតិអង្គរពី ១៥ ទៅ ១៥០ហិកតា ដើម្បីទាក់ទាញទេសចរ និង…

អាជ្ញាធរជាតិអប្សរា កំពុងធ្វើការពង្រីកទំហំសួនរុក្ខជាតិអង្គរ ពី១៥ហិកតា ទៅ១៥០ហិកតា ដើម្បីអាចដាក់សត្វព្រៃបានច្រើនប្រភេទ សម្រាប់ទាក់ទាញភ្ញៀវទេសចរចូលទស្សនាកម្សាន្ត។ នេះបើតាមការលើកឡើងរបស់   លោក ឡៃ  ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់​គ្រង​ទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជា​ កាលពីពេលថ្មីៗនេះ។

លោកបានឱ្យដឹងថា គម្រោងពង្រីកនេះ ត្រូវបានចាប់ផ្តើមឡើងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤មក រហូតដល់អំឡុងខែសីហាខាងមុខនេះ ដោយត្រូវធ្វើរបងហ៊ុមព័ទ្ធជុំវិញឱ្យបានរឹងមាំដើម្បីអាចប្រលែងសត្វព្រៃដ៏សំបូរបែប និងអាចការពារព្រៃឈើ សម្រាប់រៀបចំជាផ្លូវដើរ និងស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃ ក៏ដូចជាដើម្បីសុខភាពផងដែរ​។

លោកបន្តទៀតថា ក្នុងគម្រោងនេះ អាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង ៥៤៦៨ម៉ែត្រ ជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង ក្នុងបំណងធ្វើជាទីធ្លាសម្រាប់ប្រលែងសត្វព្រៃជាច្រើនប្រភេទ ឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វាផងដែរ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើផ្លូវសម្រាប់ថ្មើរជើង ទុកឱ្យមហាជនដែលដើរកម្សាន្តនៅក្នុងសួនរុក្ខជាតិអង្គរ អាចទស្សនាសត្វព្រៃទាំងនោះបានថែមទៀតផង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឡៃ  ប៉ូទី បានធ្វើការច្រានចោលនូវព័ត៌មានមិនពិតមួយទាក់ទងនឹងករណីដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនបានលើកឡើងថា មានក្រុមហ៊ុនឯកជនទទួលបានសិទ្ធិអភិវឌ្ឍន៍ដីក្នុងតំបន់អង្គរ ដោយជ្រកក្រោមស្លាករបស់អាជ្ញាធរជាតិអប្សរា ហើយថតយកសកម្មភាពបុគ្គលិករបស់ក្រុមហ៊ុនម៉ៅការ ដែលកំពុងធ្វើរបងបេតុងព័ទ្ធជុំវិញសួនរុក្ខជាតិអង្គរយកទៅផ្សព្វផ្សាយបំផុសបំផុល ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល។

ដោយឡែក ចំពោះការចូលទស្សនាកម្សាន្តសួននេះ មិនមានការលក់សំបុត្រទេ គឺពលរដ្ឋទាំងខ្មែរ ទាំងបរទេស អាចមកទស្សនាដោយមិនគិតថ្លៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]