អាមេរិកបន្តពង្រីកទីផ្សារមកកម្ពុជា ថ្មីៗនេះបើកឱ្យខ្មែរទិញផ្ទះនៅទីក្រុង Miami បានតាមអនឡាញ
ក្រុមហ៊ុនអចលនទ្រព្យធំៗ ២ របស់អាមេរិក Golden Gate Global និង Lennar Home បន្តសហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co Ltd ដើម្បីពង្រីកសក្ដានុពលទីផ្សារ និងទាក់ទាញវិនិយោគិនបន្ថែមពីកម្ពុជា ខណៈក្រុមហ៊ុនទាំង ៣ ទើបបើកឱ្យខ្មែរអាចទិញគេហដ្ឋានក្នុងគម្រោងថ្មីស្រឡាងមួយនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida បាន។
ក្នុងអំឡុងកូវីដ១៩ ដូច្នេះ សម្រាប់វិនិយោគិនដែលមិនចង់ធ្វើដំណើរទៅមើលផ្ទះដោយខ្លួនឯង ក្រុមហ៊ុនទាំង ៣ ក៏មានផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិន ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។
គម្រោងថ្មីនេះ មានឈ្មោះថា Via Ventura ដែលជាគម្រោងថ្មីស្រឡាងមួយក្នុងចំណោមគម្រោងគេហដ្ឋានជាង ១៣០០ គម្រោង នៅ ២១រដ្ឋ ដែលអ្នកវិនិយោគកម្ពុជាអាចជ្រើសរើសវិនិយោគបាន។
ចំណុចពិសេសរបស់គម្រោង Via Ventura គឺទីតាំងដែលសិ្ថតនៅចំកណ្ដាលក្រុង Miami ជាមួយនឹងស្ថាបត្យកម្មផ្ទះបែបទំនើប និងបរិក្ខារប្រើប្រាស់បែបយ៉ាង ដែលសាកសមទាំងសម្រាប់រស់នៅ និងសម្រាប់វិនិយោគ។
គម្រោងនេះត្រូវបានសាងសង់នៅជុំវិញបឹង នឹងហ៊ុមព័ទ្ធដោយព្រៃឈើបៃតង សួនច្បារ និងផ្លូវតភ្ជាប់ទៅនឹងឆ្នេរខ្សាច់។ លើសពីនេះ គម្រោងក៏មានសេវាកម្មដ៏សំបូរបែបផ្សេងទៀត ដូចជាក្លឹបហាត់ប្រាណ អាងហែលទឹក និងរមណីយដ្ឋានជាដើម។
បើយោងតាមការវិភាគរបស់ក្រុមហ៊ុន ការវិនិយោគអចលនទ្រព្យនៅទីក្រុង Miami គឺជាជម្រើសដ៏ឆ្លាតវៃ ព្រោះជាទីក្រុងរស់រវើក និងមានសក្ដានុពលទេសចរណ៍ខ្លាំង។
លើសពីនេះ បើយោងរបាយការណ៍ក្រុមហ៊ុនអាមេរិក Golden Gate Global ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស គឺជាជម្រើសដ៏ប្រសើរមួយ ពិសេសក្នុងកាលៈទេសៈសេដ្ឋកិច្ចមិននឹងនរបែបនេះ ព្រោះវាជាការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជាការធ្វើពិពិធកម្មវិនិយោគ។ (អានបន្ថែម)
ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមប្រទេស ដែលអភិវឌ្ឍន៍ ប្រទេសអាមេរិកជាប្រទេសមួយដែលមានសេដ្ឋកិច្ចនឹងនរ ហើយជាពិសេសតម្លៃអចលនទ្រព្យនៅបន្តកើនឡើង។
ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់ គេហទំព័រ
- Video Advertisement -