អាស៊ាន៖ប្រើ StoryTeller ក្រុមហ៊ុននិងអតិថិជន អាចទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល

PropertyGuru FastKey បើកដំណើរការវេទិកាឌីជីថល ‘StoryTeller’ ជាដំណើរទស្សនកិច្ចគម្រោងអចលនទ្រព្យឌីជីថល ៣៦០ ដឺក្រេ ដែលបង្កើនបទពិសោធន៍ថ្មីដល់ អ្នកទិញផ្ទះ ដី និងអចលនទ្រព្យផ្សេងទៀត អាចស្វែងយល់ពីគម្រោងតាមប្រព័ន្ធឌីជីថល ហាក់ដូចជាដំណើរបានទៅពិនិត្យគម្រោងផ្ទាល់ជាក់ស្តែងនៅនឹងកន្លែង និងទេសភាពជុំវិញកន្លែងគម្រោងផងដែរ។

អ្នកទិញ អាចជ្រើសរើសមើលគម្រោងទាំងមូលដែលខ្លួនចាប់អារម្មណ៍ ហើយក៏អាចជ្រើសរើសមើលតែលក្ខណៈពិសេស រឺមុខងារណាដែលខ្លួនចង់បាន។ បន្ថែមពីនេះដែរ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះ និងបង្ហាញ ទាំងការមើលឃើញចំនួនផ្ទះ ឬ ខនដូ ដែលនៅសល់ តាមការធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង។

បទពិសោធន៍នៃការមើល ៣៦០ ដឺក្រេនេះ បានរៀបចំព័ត៌មានរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលបានផ្តល់ជូន។ ជាមួយនឹងមុខងារនេះ PropertyGuru FastKey នឹងជួយអោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អាចបង្ហាញគម្រោងភ្លាមៗ ទៅកាន់ទីផ្សារដោយមិនចាំបាច់រង់ចាំការសាងសង់ផ្ទះ ឬខុនដូគំរូជាមុន ។

ទន្ទឹមនឹងការអនុវត្តវិធានការ រក្សាគម្លាតសង្គមក្នុងកំឡុងពេលទប់ស្កាត់ការរីករាលដាល COVID 19 នេះ អ្នកទិញលក់អចលនទ្រព្យ បានផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន។ ខណៈពេលដែល គម្រោងផ្ទះឬខនដូ និងអចលនទ្រព្យផ្សេងៗ មានការធ្លាក់ចុះ ប៉ុន្តែតម្រូវការក្នុងការស្វែងរករបស់អតិថិជន តាមបណ្តាញអនឡាញ មិនថមថយឡើយ តែអាចនឹងមានកំណើនជាងមុន។ ដូច្នេះគឺជាពេលវេលាសមស្របបំផុតសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ផ្តល់ជូនសេវាកម្មថ្មីៗ ប្រកបដោយភាពទំនើប និងងាយប្រើជាងមុន ដើម្បីបំពេញចន្លោះប្រហោងទីផ្សារអចលនទ្រព្យនេះ។

ពេញមួយឆ្នាំហើយ PropertyGuru FastKey បានកែប្រែវិធីដែលអចលនទ្រព្យ ត្រូវបានលក់ទៅឱ្យអតិថិជន តាមរយៈប្រព័ន្ធឌីជីថល ដែលបានតភ្ជាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជាមួយភ្នាក់ងារអចលនទ្រព្យ និងអតិថិជន នៅទូទាំងតំបន់អាស៊ាន។ បច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យនេះ រាប់បញ្ចូលទាំងការគ្រប់គ្រងគម្រោង និងប្រព័ន្ធប្រតិបត្តិការរៀបចំអង្គភាព បានកាន់តែងាយស្រួលជាងមុនទៀតផង។

ពេលប្រើបច្ចេកវិទ្យានេះ អ្នកលក់ទិញអចលនទ្រព្យ អាចបង្ហាញគម្រោងដល់អតិថិជនដែលចាប់អារម្មណ៍ចង់មកទស្សនា ជ្រើសរើស និងចុះឈ្មោះគម្រោង ដោយគ្រាន់តែប្រើចុងម្រាមដៃរបស់ប៉ុណ្ណោះ។ ក្នុងនោះ ក៏មានការបន្ថែមបញជរអ្នកលក់អនឡាញ ដែលកំពុងមានការជ្រើសរើសអ្នកលក់ ដោយបង្កើតឱកាសថ្មី សម្រាប់អតិថិជនងាយស្រួលប្រើប្រាស់។ តាមរយៈការរៀបចំបែបនេះ អតិថិជនទូទៅ អាចស្វែងរកផ្ទះ ឬបន្ទប់ ឬគម្រោងដែលចាប់អារម្មណ៍បានយ៉ាងងាយ។ ចំណែកឯភ្នាក់ងារអចលនទ្រព្យវិញ  ក៏អាចប្រើប្រព័ន្ធដូចគ្នានេះ ដើម្បីបើក និងបិទការលក់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន បានផងដែរ។

គួរបញ្ជាក់ដែរថា ប្រព័ន្ធឌីជីថលនេះ ជាប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យឈានមុខគេ ដែលបាននាំមកនូវ ដំណោះស្រាយដ៏ប្រសើរបំផុតផ្នែកអចលនទ្រព្យ ក្នុងប្រទេសចំនួន ៥ នៅទូទាំងអាស៊ានរួចមកហើយ។ ប្រទេសទាំងនោះ រួមមាន៖ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និង វៀតណាម ដែលមានភ្នាក់ងារកំពុងបម្រើសេវា ជាង ៤៥.០០០ នាក់នៅទូទាំងបណ្ដាប្រទេសនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]