អាហ្រ្វិកខាងត្បូង ចង់ជំរុញពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈនាំចូលទំនិញកសិកម្មរបស់ខ្លួន ៤ប្រភេទ មកកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅកម្ពុជា Darkey Ephriam Africa បានប្រកាសពីផែនការរបស់ខ្លួនដោយចង់នាំចូលផលិតផលកសិកម្មចំនួន ៤ប្រភេទ មកទីផ្សារកម្ពុជា ក្នុងនោះរួមមាន ផ្លែប៉ោម ដូង សាលី និងប៊្លូបឺរី។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត អាហ្រ្វិកខាងត្បូង បានឱ្យដឹងថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសការនាំចេញទំនិញកសិកម្មសក្តានុពលរបស់ខ្លួនមកកម្ពុជា ដែលមានដូចជា៖ ផ្លែប៉ោម ដូង សារី និងប៊្លូបឺរីជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍លើសំណើទាំងនេះ និងស្នើភាគីទាំងពីរគួរពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជន និងពិព័រណ៍ពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងទំនិញអង្ករ ដែលជាតម្រូវការរបស់ភាគីអាហ្វ្រិកខាងត្បូងផងដែរ។

តាមរយៈជំបួបនេះ ក្រសួងពាណិជ្មកម្ម ក៏បានស្នើឱ្យទូតអាហ្រ្វិកខាងត្បូង ជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនិងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគីជាមួយកម្ពុជា ដែលជាយន្តការដ៏សំខាន់ នឹងជួយពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅពេលដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការលើកកម្ពស់ឱកាសពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏រុងរឿង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]