អឺរ៉ុបបញ្ជាក់ជាថ្មីថានឹងផ្តល់ទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស

សហភាពអឺរ៉ុប បានបញ្ជាក់សារជាថ្មីដោយបេ្តជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ស្មើនឹងជាង ១,៥ពាន់លានដុល្លារ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ រយៈពេល៦ឆ្នាំ គិចចាប់ពីឆ្នាំ២០២១-២០២៧។ នេះបើតាមសេច​ក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ទឹកប្រាក់ដែលនឹងផ្តល់ជូននេះ ត្រូវបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧ ខណៈដែលសហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ នៅកម្ពុជា។

បន្ថែមពីនេះ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប នឹងចូលរួមកិច្ចប្រជុំលើកទី១២ ដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។

គួរបញ្ជាក់ថា រយៈពេល ៤ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់ជំនួយ និងកម្ចីសរុបជាទឹកប្រាក់ ៤៩៩លានអឺរ៉ូ សម្រាប់កាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

គួរកត់សម្គាល់បន្ថែមថា ភាពជាដៃគូរវាងកម្ពុជា-សហភាពអឺរ៉ុបនេះ បានជួយកម្ពុជាជាច្រើនដូចជា ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍនវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធានមនុស្ស និងការបោសសម្អាតគ្រប់មីនជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]