អូស្ដា្រលីជួយកម្ពុជាកែសម្រួល និងធ្វើទំនើបកម្ម បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ

អូស្ដា្រលី បាននឹងកំពុង ជួយកម្ពុជាកែសម្រួល និងធ្វើទំនើបកម្ម បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ  និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា តាមរយៈកម្មវិធី P4I (Partners For Infrastructure) & Austroads។

សិក្ខាសាលាស្ដីនេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី០៣-០៥ ខែតុលា កន្លងទៅ ដែលចូលដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងប្រតិភូ P4I។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីពិនិត្យ និងពិភាក្សាលើជំនួយផ្នែកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការចែករំលែកចំណេះដឹង សម្រាប់ពិនិត្យកែសម្រួល និងធ្វើបច្ចុប្បន្នភាពសៀវភៅបទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សិក្ខាសាលា បានពិនិត្យពិភាក្សាលើប្រធានបទចំនួន ៥  រួមមាន៖

១). គោលនយោបាយ នៃការអភិវឌ្ឍវិស័យផ្លូវថ្នល់ (Policy of Road Development)

២). បទដ្ឋានបច្ចេកទេសស្ថាបនាផ្លូវថ្នល់ (Pavement Design Guideline)

៣). បច្ចេកទេសនៃការធ្វើតេស្ដសម្ភារ (Testing of Materials)

៤). ការរួមបញ្ចូល ផ្នែកសមភាពយេនឌ័រ ពិការភាព និងសង្គមស៊ីវិល ក្នុងវិស័យអភិវឌ្ឍន៍ផ្លូវថ្នល់

(Gender Equality, Disability and Social Inclusion in Road Development)

៥). បទដ្ឋាននៃការផ្គត់ផ្គង់សម្ភារនិងសំណង់ការដ្ឋាន (Material supply and Construction Specifications)។

ក្រោយពីកម្មវិធីសិក្ខាសាលា ប្រតិភូ P4I ក៏បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ-ផ្លូវខេត្តមួយចំនួន ដើម្បីស្វែងយល់ពីស្ថានភាពទូទៅជាក់ស្តែង និងលើកជាដំណោះស្រាយផ្នែកបច្ចេកទេសក្នុងការអភិវឌ្ឍន៍ផ្លូវថ្នល់ទាំងនេះ។

- Video Advertisement -