អូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ

អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។

នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។

ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័យទឹក ថាមពល និងភស្តុភារ។

លើសពីនេះ នៅដំណាក់កាលបន្ទាប់ អូស្ត្រាលី ក៏មានផែនការនឹងផ្ដល់ជំនួយបន្ថែមទៀតចំនួនប្រមាណ៤២ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៧ ដល់ ២០៣០។

គួរបញ្ជាក់ថា នេះជាជំនួយឥតសំណង ស្ថិតក្រោមកម្មវិធីតាមរយៈកម្មវិធីជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]