អូស្ត្រាលីបន្តជួយ ៧៥លានដុល្លារ ដល់កម្ពុជាដើម្បី​​ស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម

ប្រទេស​អូស្ត្រាលី បានផ្តល់ទឹកប្រាក់ប្រមាណ​ ១០៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៧៥លានដុល្លារអាមេរិក​ បន្តគាំទ្រ​ដ​​ល់​​ការ​​ស្តារសេដ្ឋកិច្ចឡើងវិញ ដោយវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ និងបង្កើនភាពធន់ទាក់ទង​នឹងវិស័យ​កសិកម្ម ​ការកែច្នៃ​កសិ​ផ​ល​ និងពាណិជ្ជកម្ម។ នេះបើតាមកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

នេះជាកញ្ចប់ទឹកប្រាក់ ដែលអូស្ត្រាលីផ្តល់មកកម្ពុជាតាមរយៈកម្មវិធីថ្មី ហៅថា ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងការបន្ត​ចូលរួមកាត់​បន្ថយភាព​ក្រីក្រ​នៅតាមជនបទ បង្កើន​ប្រាក់​​ចំណូល​​​សម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពល​ខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង។

ការអនុវត្តកម្មវិធីថ្មីនេះ ជាកាបន្តអនុវត្តនូវសកម្មភាពរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលនឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ។

បើតាមស្ថានទូតអូស្រ្តាលីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលី បានវិនិយោគទឹកប្រាក់ចំនួន ១៣០ លាន​ដុល្លារ​អូស្រ្តាលី ស្មើនឹងជាង ៩២លានដុល្លារអាមេរិក តាមរយៈកម្មវិធី CAVAC ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]