អ្នកជំនាញបង្ហាញដី ២ប្រភេទ ដែលមានសក្ដានុពល ទិញហើយឱកាសចំណេញខ្ពស់

បច្ចុប្បន្នមានសំណួរជាច្រើនសួរថា តើទិញដីប្រភេទណា ទើបមិនខាត? តើទិញដីប្រភេទណា បានចំណេញ? អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា ថាដើម្បីវិភាគឱ្យដឹងពីឱកាសចំណេញ ឬខាត ជំហានដំបូងអ្នកត្រូវដឹងពីប្រភេទដីជាមុនសិន។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា ជារួមដីត្រូវបានបែងចែកជា ៤ ប្រភេទធំៗ រួមមាន ដីសម្រាប់កសិកម្ម ដីសម្រាប់ទេសចរណ៍ ដីសម្រាប់ឧស្សាហកម្ម និង ដីសម្រាប់លំនៅឋាន។

ដីទាំង៤ ប្រភេទនេះ មានសក្ដានុពលផ្សេងៗគ្នា ប៉ុន្តែលោកឧកញ៉ាថា បើចង់ចំណេញឆាប់ៗ ត្រូវផ្តោតលើដីឧស្សាហកម្ម និងដីលំនៅឋាន ព្រោះប្រភេទដីនេះមានការអភិវឌ្ឍន៍ឆាប់ មានមុខរបរការងារ និងមានចរន្តមនុស្សរស់នៅច្រើន។ ប៉ុន្តែ អ្នកទិញក៏ត្រូវគិតពីកត្ដាផ្សេងៗទៀត ដូចជាទីតាំង សកម្មភាពសេដ្ឋកិច្ចនៅជុំវិញ ក៏ដូចជាស្ថានភាពទីផ្សារផងដែរ។

ដោយឡែក សម្រាប់ដីកសិកម្ម និងដីសម្រាប់ទេសចរណ៍វិញ លោកថា បើអ្នកទិញ ហើយរំពឹងថាចំណេញឆាប់ៗ គឺជាកំហុសមួយ ព្រោះប្រភេទដីទាំង២ នេះមានទំហំធំ និងត្រូវការអភិវឌ្ឍន៍រយៈពេលវែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]