អ្នកជំនាញ៖ កំពតនិងកែបនឹងក្លាយជាគោលដៅសក្តានុពលទីផ្សារអចលទ្រព្យនាពេលអនាគត

ខេត្តកំពត និងខេត្តកែបត្រូវបានគេរំពឹងថានឹងក្លាយជាគោលដៅនៃការរីកចម្រើនផ្នែកអចលនទ្រព្យនាពេលបន្ទាប់ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល១០ឆ្នាំខាងមុខ បន្ទាប់ពីទីក្រុងធំៗទាំង៣ គឺ រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ។

លោក សន ស៊ាប ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd និងជាអតីតអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) មើលឃើញពីសក្តានុពលដ៏ខ្លាំងនៅខេត្តកំពតនិងខេត្តកែប ថែមទាំងរំពឹងថាតំបន់ទាំងនេះនឹងរីកចម្រើនឆ្លើយតបនិងទីផ្សារទេសចរណ៍។

លោក សន ស៊ាប បានលើកឡើងថា «ខេត្តទាំងពីរនេះទំនងជានឹងទាក់ទាញអ្នកអភិវឌ្ឍន៍ និងវិនិយោគិនជាច្រើននៅប៉ុន្មានឆ្នាំខាងមុខនេះ។ ហេតុផលគឺថាតម្លៃដីនាពេលនេះនៅតែមានតម្លៃសមរម្យដែលជាការល្អសម្រាប់អ្នកអភិវឌ្ឍន៍ធ្វើការវិនិយោគ។»

លោកបានបន្ថែមថា «ហេតុផលមួយទៀតគឺថា ខេត្តទាំងពីរទាក់ទាញភ្ញៀវទេសចរណ៍កម្ពុជាជាច្រើនជាពិសេសភ្ញៀវមកពីរាជធានីភ្នំពេញ។ នៅពេលមនុស្សកាន់តែច្រើនមកទស្សនា នោះតម្រូវការកន្លែងស្នាក់ ហូបចុក និងកន្លែងផ្សេងៗទៀតក៏នឹងកើនឡើងផងដែរ។»

តាមលោក សន ស៊ាប ខេត្តទាំងពីរមានទីតាំងល្អនៅជិតឆ្នេរសមុទ្ររួមទាំងភ្នំនិងកន្លែងមើលទេសភាពប្រកបដោយភាពទាក់ទាញផ្សេងៗទៀត។ វាជាទីតាំងដ៏ល្អសម្រាប់អចលនទ្រព្យដូចជា សណ្ឋាគារ ខុនដូ អាផាតមិន និងកន្លែងផ្សេងៗទៀត។ ខេត្តទាំងពីរអាចក្លាយជា “ក្រុងព្រះសីហនុទី ២” នាពេលអនាគត។

ការអភិវឌ្ឍក្នុងតំបន់នេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងប្រជាជនដែលរស់នៅក្នុងខេត្តផងដែរ ម្យ៉ាងទៀតវាក៏ជួយកាត់បន្ថយភាពអ៊ូអរខ្លាំងនៅតំបន់ទេសចរណ៍ធំៗនាពេលបច្ចុប្បន្ន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]