អ្នកជំនាញ៖ ខេត្តព្រះសីហនុ ពិសេសរាម គឺជាទិសដៅវិនិយោគសក្ដានុពលខ្ពស់សម្រាប់ឆ្នាំ ២០២១

អ្នកជំនាញបានឱ្យដឹងថា ខេត្តព្រះសីហនុ ជាពិសេសតំបន់រាម គឺជាទិសដៅវិនិយោគ ដែលមានសក្ដានុពលបំផុតសម្រាប់ឆ្នាំ ២០២១ ប្រើប្រៀបធៀបទៅនឹងបណ្ដារាជធានីខេត្តផ្សេងៗ នៅកម្ពុជា។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យដ៏ល្បីល្បាញគឺ លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃ ៥ មករា ថា តំបន់រាម គឺជាតំបន់មិនទាន់មានគេអភិវឌ្ឍន៍ច្រើននៅឡើយ ហើយដីនៅមានតម្លៃសមរម្យ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ខ្នាតតូចបាន។

លោកបានឱ្យដឹងថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនឹងសំឡឹងមើលតំបន់កៀកៗរាម។ តំបន់ហ្នឹងជាតំបន់សក្ដានុពលខ្ពស់ ព្រោះវានៅជាប់សមុទ្រ ហើយដីធំៗនៅហ្នឹងអត់ទាន់អភិវឌ្ឍន៍ទេ។ បើអភិវឌ្ឍន៍ខ្ញុំជឿថា ពេលអភិវឌ្ឍន៍ទៅ គឺស្អាត។ យើងអាចធ្វើជារីស៊ត ធ្វើជាតំបន់អភិវឌ្ឍន៍ចម្រុះ ស្អាតជាងកន្លែង ដែលគេអភិវឌ្ឍន៍រួចហើយទៀត»។

លោកបានបន្ថែមថា ចំពោះតម្លៃដីនៅតំបន់នេះទៀតសោត នៅមានតម្លៃទាបនៅឡើយ បើធៀបនឹងតម្លៃនៅក្នុងក្រុង។

ជារួម លោកមានសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុនឹងមានសន្ទុះលឿនជាងគេក្រោយវិបត្តិកូវីដ ព្រោះ តំបន់នេះគឺជាតំបន់ប៉ូលសេដ្ឋកិច្ចធំជាងគេ បន្ទាប់ពីក្រុងភ្នំពេញ និងជាតំបន់អភិវឌ្ឍន៍ពហុវិស័យ ដែលផ្ដល់ឱកាសច្រើនយ៉ាងសម្រាប់អ្នកវិនិយោគ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]