អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។

ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។

អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ”

ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។

មួយវិញទៀត ខណៈដែលសូចនាករទីផ្សារបច្ចុប្បន្នបង្ហាញពីអត្រាកាន់កាប់ដល់ទៅ ៦០% និងការថយ ចុះនៃអត្រាជួល តថភាពនេះបង្ហាញពីក្តីសង្ឃឹមនៃកំណើននៃវិស័យផលិតកម្ម ដែលអាចធ្វើ អោយទិដ្ឋភាព អចលនទ្រព្យពាណិជ្ជកម្មមានភាពរស់រវើកឡើងវិញ។

ពេលវេលាដ៏អំណោយផលបែបនេះ ហាក់ដូចជាជួយជំរុញយុទ្ធសាស្ត្រសម្រាប់ការវិវត្តវិស័យឧស្សាហកម្ម របស់កម្ពុជាដែលកំពុងសំឡឹងរកឪកាសដ៏ល្អបែបនេះដូច្នោះដែរ។ ខណៈដែលប្រទេសនេះ កំពុងបន្ត អនុវត្តគោលនយោបាយយ៉ាងសកម្មដើម្បីធានាបាននូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនវិនិយោគទាំងឡាយ រយៈពេលវែង ដោយផ្តោតលើការបង្កើនការកែច្នៃដើម្បីនាំចេញ និងការបង្កើនបន្ថែមតម្លៃក្នុងខ្សែ ច្រវាក់ផ្គត់ផ្គង់។ តាមពិតទៅវិធីសាស្រ្តនេះ ឆ្លុះបញ្ជាំងពីការផ្លាស់ប្តូររបស់វៀតណាម ដែលធ្លាប់បានប្រើជោគជ័យរួចមកហើយ ជាពិសេសក្នុងវិស័យដូចជាផលិតកម្មកាហ្វេជាដើម តែទោះជាយ៉ាងណាក្តី ឥឡូវនេះ ដល់វេនកម្ពុជាវិញម្តង បើសិនប្រទេសនេះ ចេះរៀបចំខ្លួនឱ្យឈានមុខគេក្នុងពេលវេលាដែលកំពុងមានការផ្លាស់ប្តូរសក្តានុពលពាណិជ្ជកម្មពិភពលោកដ៏មានអំណោយផលបែបនេះ។

ថែមពីលើនេះ បញ្ហាប្រឈមនាពេលបច្ចុប្បន្នរបស់វៀតណាម មានលើសពីត្រឹមតែសក្តានុពល ដែលអាចនឹងមានរឿងជម្លោះពាណិជ្ជកម្មជាមួយអាមេរិកវិញនេះទៅទៀត។ នៅក្នុងវេទិកាដដែល លោកវាគ្មិនក៏បានលើកឡើងអំពីការពន្យាពេលជើងហោះហើរដល់ទៅ ២ទៅ៣ ម៉ោងនៅអាកាសយដ្ឋានរបស់វៀតណាម និងការបង្ហាញពីភាពមិនរលូនផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះមុខបញ្ហានេះ កម្ពុជាមើលឃើញឱកាសមួយដើម្បីក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពជាងនេះ។

លោក Marc ក៏បានឆ្លៀតលើកឡើងផងដែរអំពីការប្រៀបធៀបសក្តានុពលតាមសមុទ្រ ដោយបានរំលេចថា បើទោះបីជាឆ្នេរសមុទ្រកម្ពុជាខ្លីជាងដល់ទៅប្រមាណ ៤២២ គីឡូម៉ែត្រធៀបនឹង ៣៥០០ គីឡូម៉ែត្ររបស់វៀតណាមក៏ដោយ ប៉ុន្តែតំបន់ឆ្នេររបស់កម្ពុជាមានលក្ខណៈប្រមូលផ្តុំ ដោយសកម្មភាពសេដ្ឋកិច្ចជាង ហើយអ្នកជំនាញណែនាំថា តំបន់អភិវឌ្ឍន៍ដែលប្រមូលផ្តុំនេះ អាចក្លាយជាអត្ថប្រយោជន៍មួយក្នុងកំណើនឧស្សាហកម្មដែលមានលក្ខណៈសមាហរណកម្ម ។

ចំណែកឯវិស័យធនាគាររបស់កម្ពុជា ក៏កំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសក្តានុពលទាំងនេះ ដោយមានការណែនាំដើម្បីប្តូរទិសដៅនៃការប្រើប្រាស់មូលនិធិ ពីការអភិវឌ្ឍការិយាល័យឆ្ពោះទៅរក ការអភិវឌ្ឍគម្រោងបែបលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មវិញ។ អ្នក ជំនាញផ្នែកអចលនទ្រព្យ បានស្នើមតិជាអនុសាសន៍ ឲ្យអ្នកអភិវឌ្ឍគម្រោងប្រើយុទ្ធសាស្ត្រ  “កសាងតិច តែមានអ្នកទិញច្រើន” ជាពិសេសនៅពេលដែលទ្រព្យសកម្មដែលមានស្រាប់ មាននៅក្នុងការបញ្ចុះតម្លៃ យ៉ាងសំខាន់ ដែលមានគម្រោងខ្លះឈានដល់ ៥០% នៃតម្លៃដើមរបស់ពួកគេ។

ជាមួយនឹងការផ្លាស់ប្តូរគោលនយោបាយការបរទេសអាមេរិកថ្មីនេះ គំរូប្រតិបត្តិការក្នុងតំបន់ត្រូវបាន គេរំពឹងថានឹងវិវឌ្ឍឡើងវិញ ហើយនៅពេលនោះ កិច្ចព្រមព្រៀងថ្មីៗ នឹងកើតឡើងជាចម្បងនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។ ខណៈពេលដែល ស្ថាប័នវិនិយោគអន្តរជាតិ កំពុងរក្សាជំហរប្រុងប្រយ័ត្ន វិនិយោគិនចិនក៏នឹងអាចវិលត្រឡប់មកកាន់ទីផ្សារ កម្ពុជាវិញ ដែលត្រូវបានជំរុញដោយបញ្ហាប្រឈមនៅក្នុងតំបន់ផ្សេងទៀត និងទីតាំងយុទ្ធសាស្ត្រដែលមាន ភាពទាក់ទាញ កាន់តែខ្លាំងឡើងរបស់កម្ពុជាក្នុងវិស័យផលិតកម្មក្នុងតំបន់។

ជាមួយគ្នានោះ វិស័យលក់រាយនៅកម្ពុជា ក៏បង្ហាញពីកំណើនដ៏ជោគជ័យ ដោយមានអ្នកចូលថ្មីជាពិសេសពីទីផ្សារអាស៊ី ចាប់ផ្តើមមានវត្តមាននៅក្នុងទីផ្សារក្នុងស្រុករបស់កម្ពុជា។ ផ្សាររាត្រីដែលគ្រប់គ្រងបានល្អ និងគម្រោងកែលំអទីក្រុង ដោយអនុគ្រោះដល់ការជួសជុលលើ ការអភិវឌ្ឍឡើងវិញនៅតាមទីក្រុង បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែលមានភាពចាស់ទុំ។ លើសពីនេះ នៅពេលដែលប្រទេសកម្ពុជាបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការអាជីវកម្ម និងពង្រឹងបទប្បញ្ញត្តិនៃភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍ នៅពេលនោះ កម្ពុជានឹងហាក់ដូចជាត្រៀមខ្លួនកាន់តែខ្លាំងឡើងដើម្បីទាញយកប្រយោជន៍ពីការផ្លាស់ប្តូរសក្តានុពលនៅក្នុងគំរូពាណិជ្ជកម្មពិភពលោកថ្មី។

អ្នកជំនាញទីផ្សារអចលនទ្រព្យសង្កត់ធ្ងន់ថា ខណៈដែលការត្រឡប់មកវិញដ៏មានសក្តានុពលរបស់ លោក Trump អាចជំរុញឱកាសសំខាន់ៗសម្រាប់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែភាពជោគជ័យរបស់ប្រទេសនេះ នឹងពឹងផ្អែកលើសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងការរក្សាបាននូវគុណសម្បត្តិប្រកួតប្រជែងក្នុងការផលិត និងវិស័យភស្តុភារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]