អ្នកជំនាញ៖ តម្លៃដីនៃភ្នំពេញឆ្នាំ ២០២៣ នឹងកើនប្រមាណ ៥% ប៉ុណ្ណោះ ដោយសារ …

អ្នកជំនាញអចលនទ្រព្យបានធ្វើការព្យាករណ៍ថា អត្រាកំណើនតម្លៃដីធ្លីជាមធ្យមនៅឆ្នាំ ២០២៣ នឹងកើនត្រឹម៥% ប៉ុណ្ណោះ  ប៉ុន្តែការវិនិយោគដីធ្លីនៅតាមជាយក្រុងនៅតែជាជម្រើសល្អបំផុត ដើម្បីផលចំណេញរយៈពេលវែង។

បើយោងតាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន PropNex Cambodia នៅថ្ងៃទី៩ មករា ឆ្នាំ២០២៣ អត្រាកំណើនតម្លៃដីធ្លីជាមធ្យមក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះពី ១២% មក ១០% ក្នុងឆ្នាំ២០២០ និងមានកំណើនត្រឹម ៥% នៅឆ្នាំ២០២១ និង ៦% នៅឆ្នាំ ២០២២។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ អត្រាកំណើនតម្លៃដីធ្លីជាមធ្យមនៅក្នុងរាជធានីភ្នំពេញត្រូវបានព្យាករណ៍ថា នឹងមានកំណើនទាបត្រឹម ៥%។

លោកស្រី អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានលើកឡើងទៀតថា ប្រតិបត្តិការដីធ្លីនឹងរងផលប៉ះពាល់បន្តិចបន្តួច ដោយសារតែការព្រួយបារម្ភ អំពីស្ថានភាពនៃការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

តែទោះជាយ៉ាងណាក្តី វានឹងមានភាពល្អប្រសើរឡើងវិញ នៅពេលវិបត្តិសេដ្ឋកិច្ចសកលមានភាពធូរស្រាល។

ដូចគ្នានេះផងដែរ លោក ច្រឹក សុខនីម អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ ការវិនិយោគដីធ្លីនៅតែមានឱកាសក្នុងការទទួលបានផលចំណេញខ្ពស់ នៅក្នុងតំបន់ជាយៗក្រុង។

អ្នកជំនាញរូបនេះបន្តថា ប្រសិនបើអ្នកវិនិយោគមិនមានបញ្ហាទាក់ទងនឹងលំហូរសាច់ប្រាក់ ហើយមានបំណងចង់វិនិយោគ គួរជ្រើសរើសវិនិយោគលើដីធ្លីនៅតាមតំបន់មួយចំនួននៅជាយក្រុងភ្នំពេញ ដោយសារតំបន់ទាំងនោះទទួលបានការអភិវឌ្ឍក្នុងល្បឿនលឿន ដែលនឹងហុចផលចំណេញ ក្នុងអត្រាខ្ពស់ នៅពេលស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរជាងមុន។

លោកបញ្ជាក់ថា « ខ្ញុំលើកទឹកចិត្តឱ្យបងប្អូនធ្វើការវិនិយោគលើការទិញដី ប្រសិនបើគាត់មិនមានការប៉ះពាល់ចរន្តសាច់ប្រាក់ធំដុំនោះទេ។ ភាគច្រើននៃការអភិវឌ្ឍលឿន យើងអាចធ្វើការដោះដូរនៅម្តុំខណ្ឌសែនសុខ ភ្នំពេញថ្មី និងផ្នែកខ្លះដែលរៀងឆ្ងាយបន្តិច នៅម្តុំបឹងតាមោក ភ្នំបាសិទ នឹងទទួលបានសក្តានុពលនៅក្នុងការអភិវឌ្ឍត្រលប់មកវិញ នៅពេលស្ថានការណ៍ត្រលប់មកល្អប្រសើរវិញ»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]