អ្នកជំនាញ៖ តំបន់៤កន្លែងនៅកម្ពុជាកំពុងរីកចម្រើនផ្នែកសំណង់ខ្លាំងក្នុងឆ្នាំ ២០១៩

តាមការបាន់ប្រមាណរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការអភិវឌ្ឍន៍វិស័យសំណង់​ក្នុងឆ្នាំ ២០១៩នេះ គឺនឹងមានការកើនឡើងខ្លាំងជាងឆ្នាំ ២០១៨ ដែលក្នុងនោះ ​អ្នកជំនាញផ្នែកវិស័យនេះបានឲ្យដឹងថា មានតំបន់៤កន្លែងនៅកម្ពុជាកំពុងមានសន្ទុះខ្លាំង។

ជាមួយនឹងការរីកចម្រើននៃការវិនិយោគសំណង់ដែលមានទឹកប្រាក់ជាង ២.៧ ពាន់លានដុល្លារត្រឹម៥ខែដំបូងនៃឆ្នាំ ២០១៩ លោក សន សៀប អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate បានឲ្យដឹងថា តំបន់ចំនួន៤ គឺខេត្តព្រះសីហនុ ក្រុងបាវិត ក្រុងបោយប៉ែត និងរាជធានីភ្នំពេញ គឺកំពុងមានការអភិវឌ្ឍន៍ផ្នែកសំណង់យ៉ាងខ្លាំង។

លោកបានឲ្យដឹងថា​៖ «យើងមើលទៅ២០១៩នេះមានការកើនឡើងខ្លាំងមែន បើធៀបជាមួយនឹងឆ្នាំ ២០១៨ ហើយវិស័យសំណង់នេះ យើងឃើញថាសាងសង់គឺច្រើន ជាពិសេស គឺនៅ តំបន់ថ្មី នៅកំពង់សោម បាវិត និង ខាងបោយប៉ែត [និង]នៅភ្នំពេញ»។

លោកបន្តថា៖ « នៅភ្នំពេញយើងមើលទៅវារីកចម្រើនចម្រុះសំណង់ ទាំងខុនដូ ទាំងអូតែល ទាំងអគារការិយាល័យ និងសំណង់ទូទៅ»។

ចំពោះការរីកចម្រើននៅទីក្រុងបាវិត និងបោយប៉ែតវិញ លោក សន សៀប បានឲ្យដឹងថាសំណង់ភាគច្រើនគឺសំដៅដល់សំណង់សម្រាប់បម្រើដល់សេវាកម្មដឹកជញ្ជូន។

លោកថ្លែងថា៖ «បាវិត និងបោយប៉ែត យើងមើលទៅសំណង់ គេធ្វើសម្រាប់ផ្តត់ផ្គង់ទៅដល់ខាងសេវាដឹកជញ្ជូន ដែលវាធ្វើឲ្យសំណង់ទាំងអស់នឹងវាកើនឡើង មានទាំងអូតែល មានទាំង ភោជនីដ្ឋាន មកជាមួយដែរ និងរោងចក្រឃ្លាំងជាដើម»។

ក៏ប៉ុន្តែសម្រាប់សំណង់នៅខេត្តព្រះសីហនុវិញ ថ្វីត្បិតតែមានការរីកចម្រើនយ៉ាងគំហុកក៏ពិតមែន លោក សន សៀប យល់ថា វាមិនមានជម្រើសច្រើនសម្រាប់ភ្ញៀវទេសចរនោះទេ។

«បើយើងមើលទៅខាងកំពង់សោមវិញ​ ការរីកចម្រើនច្រើន ដូចយើងដឹងទាំងអស់គ្នាហើយ ឃើញថាទាំងអូតែល និងកាស៊ីណូ វាមានច្រើនមែនទែន គឺដោយសារតែយើងឃើញថាភ្ញៀវទេសចរចិនមកច្រើន ប៉ុន្តែអត់មានកន្លែងដេក អត់មានកន្លែងកំសាន្តអី អត់មានជម្រើស​ ចឹងគាត់ធ្វើសម្រាប់ទេសចរចិនភាគច្រើន» លោក សន សៀប យល់យ៉ាងដូចនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]