អ្នកជំនាញ៖ ទោះទីផ្សារអចលនទ្រព្យឆ្នាំ២០២៣ ធ្លាក់ចុះខ្លាំង តែជាឱកាសមហាសាលសម្រាប់អ្នកទិញ

ខណៈ​ដែល​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការ​ធ្លាក់​ចុះ អ្នកជំនាញមើលឃើញថាជាឱកាសមាសដ៏​ពិសេស​មួយសម្រាប់អ្នកទិញ ដោយសារតម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ក្នុង​តម្លៃ​ក្រោម​តម្លៃ​ទីផ្សារ។

យោងតាមលោកស្រី អាន ធីតា នាយកគ្រប់គ្រងក្រុមហ៊ុន PropNexkh ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ផ្តល់ការពេញចិត្តយ៉ាងខ្លាំងដល់អ្នកទិញ ដោយផ្តល់ឱ្យពួកគេនូវអំណាចនៃការចរចា និងលទ្ធភាពទទួលបានអចលនទ្រព្យដោយការបញ្ចុះតម្លៃយ៉ាងច្រើនគឺអាចរហូតដល់ ២០% ទៅ ៣០% ក្រោមអត្រាតម្លៃទីផ្សារ។

លោកស្រី អាន ធីតា មានប្រសាសន៍ថា “សក្ដានុពលទីផ្សារនៃឆ្នាំ ២០២៣ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងកំពុងមើលឃើញពីឱកាសដ៏មហាសាលសម្រាប់អ្នកវិនិយោគក្នុងការចាប់យកអចលនទ្រព្យតម្លៃក្រោមទីផ្សារទាំងនេះ”។

គួរកត់សម្គាល់ថាគម្រោងអចលនទ្រព្យបានកាត់បន្ថយយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ដោយមានការថយចុះនៃចំនួននៃការអភិវឌ្ឍអគារការិយាល័យថ្មី និងមានតែគម្រោងអភិវឌ្ឍលំនៅឋានមួយចំនួនប៉ុណ្ណោះដែលត្រូវបានចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមហាវិថីសំខាន់ៗដូចជាមហាវិថីនរោត្តម និងមហាវិថីព្រះមុនីវង្សនៅតែបន្តជួបប្រទះនឹងតម្រូវការខ្ពស់ ដែលជំរុញដោយកត្តាទីតាំងយុទ្ធសាស្ត្រល្អ។

ឱកាសមាសមួយទៀតសម្រាប់អ្នកទិញ គឺគេឃើញមាននៅក្នុងទីផ្សារខុនដូ។ អ្នកទិញកំពុងរីករាយនឹងលក្ខខណ្ឌនៃការបង់ប្រាក់កាន់តែមានភាពបត់បែន និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលកាន់តែប្រសើរឡើង ដោយមានអ្នកទិញខ្លះអាចទទួលបានយូនីតខុនដូដោយមិនបង់ថ្លៃពេញ ឬដោយមិនចាំបាច់ជ្រើសរើសការបង់រំលោះ ១០% ឬ ២០%ថែមទៀតផង។ តាមតួលេខ ក្នុងចំណោមខុនដូសរុបប្រមាណ ៥៤០០០  យូនីត មានតែខុនដូតែចំនួនតិចតួចប៉ុណ្ណោះដែលត្រូវបានលក់ចេញ ដែលការណ៍នេះ ផ្តល់ឱ្យអ្នកទិញនូវជម្រើសដ៏ច្រើនសន្ធឹក និងឱកាសវិនិយោគដែលមិនអាចប្រៀបផ្ទឹមបាន។

នៅពេលដែលទិដ្ឋភាពអចលនទ្រព្យបន្តវិវឌ្ឍនៅឆ្នាំ ២០២៣ វិនិយោគិន និងអ្នកទិញផ្ទះអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារដែលកំពុងអំណយផលល្អសម្រាប់អ្នកទិញ។ ប៉ុន្តែយ៉ាងណាក្តី អ្នកទិញគួរធ្វើការសម្រេចចិត្តដោយមានព័ត៌មានច្បាស់លាស់ដែលស្របតាមគោលដៅ និងសេចក្តីប្រាថ្នានៃការវិនិយោគរបស់ពួកគេ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]