អ្នកជំនាញ៖ ផ្លូវជាតិលេខ ៤១ ៤៤ និង ៥១ ជាសសៃឈាមសេដ្ឋកិច្ចសំខាន់នៅខេត្តកំពង់ស្ពឺ

ក្រៅពីផ្លូវជាតិលេខ ៤ ផ្លូវថ្មីសំខាន់ៗ ៣ ខ្សែទៀត រួមមាន ផ្លូវជាតិលេខ ៤១ លេខ ៤៤ និង លេខ ៥១ កំពុងតែទាក់ទាញគម្រោងវិនិយោគឧស្សាហកម្មរោងចក្រ នឹងក្លាយជាសសៃឈាមសេដ្ឋកិច្ចសំខាន់ក្នុងការបង្កើនសក្ដានុពលវិស័យអចលនទ្រព្យក្នុងខេត្តកំពង់ស្ពឺ។

លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា៖ «សម្រាប់ផ្លូវ ៥១ យើងឃើញមានគម្រោង ៥០០ ហិកតា របស់ក្រុមហ៊ុន OCIC ទាក់ទាញច្រើនណាស់ ហ្នឹងបើយើងរាប់តែផ្លូវ ៥១ សម្រាប់គម្រោងថ្មី បើគម្រោងចាស់ៗវិញមានច្រើនណាស់លើផ្លូវ ៥១ ហ្នឹង តាំងពីថ្នល់ទទឹងរហូតដល់ឧត្តុង។»

លោកបានបន្តថា៖ «ផ្លូវ ៤១ ក៏កំពុងតែងើបដែរ តពីថ្នល់ទទឹងទៅខាងកំពត។ មួយទៀតពីផ្លូវ ៤៤ ចាប់ពីទីរួមខេត្ត កំពង់ស្ពឺទៅកាន់ភ្នំឪរ៉ាល់។ នៅលើផ្លូវ ៤៤ ហ្នឹងមានគម្រោងអភិវឌ្ឍឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនវិនិយោគចិនប្រមាណ ៦៦ ហិកតា ដែលឥឡូវហ្នឹងគេធ្វើរួចរាល់បាន ៤ រោងចក្រហើយ។ បើយើងទៅមើលជាក់ស្ដែង យើងឃើញមានរោងចក្រផ្សេងៗទៀតជាច្រើនទៀត គឺសុទ្ធតែនៅជុំវិញផ្លូវហ្នឹងទាំងអស់។»

លោកយល់ឃើញថា កំពង់ស្ពឺគឺជាទីតាំងមួយល្អសំរាប់ឧស្សាហកម្មរោងចក្រ និងអនុគ្រោះពីធម្មជាតិផងដែរ។ ជាក់ស្ដែង កំឡុងពេលគ្រោះទឹកជំនន់កាលពីខែ តុលា កន្លងទៅ ផ្លូវ និងតំបន់ជុំវិញនេះ មិនទទួលរងការលិចទឹក ឬខូចខាតអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងធំៗ ដែលកំពុងតែលេចរូបរាងជាបណ្ដើរៗនៅលើផ្លូវទាំង ៣ ខ្សែនេះរួមមាន៖
– ផ្លូវជាតិលេខ ៤១ រួមមានគម្រោង ទីលានប្រណាំងឡាន អន្តរជាតិ (លើដី ៥០០ ហិកតា) គម្រោង អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ
– ផ្លូវជាតិលេខ ៤៤ និង ៥១ រួមមាន គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម(ទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤, តំបន់សេដ្ឋកិច្ចពិសេស (ជាង៦៧ ហិកតា) តាមបណ្ដោយផ្លូវជាតិ៤៤ និង គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្ម បាត់ដឹង របស់ក្រុមហ៊ុន Key Real Estate ជាដើម។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]