អ្នកជំនាញ​៖ អាជីវកម្មសង់ផ្ទះលំហែលក់ អាចរងហានិភ័យជាប់គាំងលុយ ព្រោះតម្រូវការនៅទាប

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថានិន្នាការសង់ផ្ទះលំហែលក់ កំពុងតែពេញនិយមខ្លាំង ពិសេសនៅតាមតំបន់ក្រៅក្រុងដូចជា ភ្នំបូកគោ កំពត និងគិរីរម្យជាដើម។ ប៉ុន្តែតើជាក់ស្ដែងអាជីវកម្មនេះមានសក្ដានុពល ឬទទួលផលចំណេញដូចការគិតដែរឬទេ? អ្នកជំនាញថាអាចមានហានិភ័យជាប់គាំងលុយ បើមិនពិចារណាច្បាស់លាស់។

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា សម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសជីវភាពប្រជាពលរដ្ឋបច្ចុប្បន្ន បើគិតទៅដល់ការវិយោគលើផ្ទះលំហែកម្សាន្ត គឺមិនទាន់មានទីផ្សារខ្លាំងនោះទេ។

លោកបញ្ជាក់ថា «ប្រជាជនកម្ពុជាភាគច្រើន មិនទាន់មានលទ្ធភាពទិញផ្ទះលំហែកម្សាន្តទេ ព្រោះគាត់មិនទាន់មានលទ្ធភាពទិញផ្ទះនៅផង ឱ្យគាត់ទៅទិញផ្ទះលំហែយ៉ាងម៉េច? ព្រោះផ្ទះប្រភេទនេះមានតម្លៃថ្លៃ ហើយក្មេងវិញក៏អត់ទិញដែរ ព្រោះត្រូវការទុកលុយទិញផ្ទះនៅ និងទិញឡានជិះ អ៊ីចឹងឱ្យគាត់ទៅយកលុយរាប់ម៉ឺនដុល្លារទៅទិញផ្ទះប្រភេទនេះ គឺជារឿងដ៏លំបាក»។

លោកបន្តថា ទីផ្សារផ្ទះលំហែកម្សាន្ត គឺនៅតូចណាស់ ដោយភាគច្រើនគឺសម្រាប់តែក្រុមមនុស្សដែលមានអាយុជាង៥០ឆ្នាំ ហើយមានលុយច្រើនតែប៉ុណ្ណោះ ហេតុនេះយ៉ាងហោចណាស់ក៏ត្រូវការពេលយ៉ាងតិច៥ឆ្នាំទៀត ទើបទីផ្សារផ្ទះប្រភេទនេះមានដំណើរការល្អ។

យ៉ាងណាមិញ លោកថា បើនៅតែចង់ធ្វើនៅពេលនេះ គឺអាចធ្វើបាន ប៉ុន្តែអ្នកអភិវឌ្ឍន៍ត្រូវគិតទៅដល់រឿងធំៗចំនួន៤ គឺ ទីតាំង បរិយាកាសធម្មជាតិ រយៈពេលនៃការធ្វើដំណើរ និងក្រុមមនុស្សដែលត្រូវទិញ ព្រោះនេះគឺជាចំណុចស្លាប់រស់នៃផ្ទះលំហែកម្សាន្ត។

«ផ្ទះលំហែ សំខាន់បំផុតត្រូវមានទីតាំង ទេសភាព និងបរិយាកាសធម្មជាតិគួរឱ្យចង់រស់នៅ ហើយសំខាន់ជាងនេះទៀត គឺចំងាយត្រូវមិនឆ្ងាយពីភ្នំពេញខ្លាំង ត្រឹម ២ ម៉ោងពីភ្នំពេញគឺសមល្មម។ មិនមែនមានដី ហើយចង់ធ្វើផ្ទះលំហែ បានគ្រប់កន្លែងបាននោះទេ។ ជាងនេះ មុននឹងធ្វើ ត្រូវសិក្សារកអតិថិជនសិន ព្រោះទីផ្សារនៅតូចណាស់ បើមិនដូច្នោះ អាចមានហានិភ័យជាប់គាំងលុយ» លោកបានបន្ត។

ប្រភព៖ ចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]