អ្នកជំនាញ ប្រាប់ពីវិធីស្ដារទីផ្សារខុនដូ ដែលសន្លប់ដួលស្ដូកពីឆ្នាំ ២០២០ និង២០២១

ជិតពីរទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យមានការរីកចំរើនយ៉ាងខ្លាំងនៅកម្ពុជា ជាក់ស្តែងវត្តមានអគារខ្ពស់ៗជាច្រើនបានរីកដូចផ្សិតនៅរាជធានីភ្នំពេញ ពិសេសអគារខុនដូបានកើនឡើងយ៉ាងគំហុកផងដែរ។

យ៉ាងណាមិញ វិបត្តិកូវីដ១៩ នៅឆ្នាំ ២០២០ និង ២០២១ បានធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជា មិនមែនត្រឹមតែថមថយទេ តែគឺសន្លប់ដួលស្ដូកតែម្ដង។

ហេតុអ្វីបានអ្នកជំនាញខាងអចលនទ្រព្យយល់ឃើញបែបនេះ? តើមានវិធីសាស្រ្តស្តារទីផ្សារខុនដូក្នុងឆ្នាំ២០២២ ដោយរបៀបណា?

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ក្នុងឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ទីផ្សារខុនដូនៅកម្ពុជា មិនមែនថមថយទេ តែសន្លប់ដេកស្អាតតែម្ដង ព្រោះមិនមានជនបរទេសមកទិញ។

«ខុនដូភាគច្រើនតម្លៃ ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឡើងទៅ ដែលមានតែផ្ដោតលើទីផ្សារបរទេសខ្លាំង ព្រោះតម្លៃនេះចាត់ទុកថាខ្ពស់ អ្នកក្នុងស្រុកមិនសូវទិញទេ។ ដូច្នេះ គ្មានបរទេស ទីផ្សារនេះ គឺជាប់គាំងតែម្ដង» លោកបានបន្ត។

ប៉ុន្តែលោកថា នេះមិនមែនជារឿងអស់សង្ឃឹមទេ។ ក្នុងអំឡុងពេលដែលរង់ចាំវិនិយោគិនបរទេសមកវិញ មានវិធីសាស្រ្ត១ ដែលអាចស្រោចស្រង់ទីផ្សារនេះបាន។

«អ្នកអភិវឌ្ឍអាចងាកមកទីផ្សារក្នុងស្រុក ហើយត្រូវគិតលើកត្តាទីតាំង ទំហំ និងតម្លៃជាចម្បង។ សម្រាប់ពលរដ្ឋខ្មែរ ពួកគាត់មិនទិញខុនដូសម្រាប់រស់នៅរាល់ថ្ងៃទេ គឺគាត់ទិញសម្រាប់នៅបណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះខុនដូដែលល្អ គឺត្រូវនៅកណ្តាលក្រុង» លោកបានពន្យល់។

«លើសពីនេះ ខុនដូលក់ឱ្យខ្មែរ គួរតែមាន ១ ទៅ ២ បន្ទប់គេងទើបល្អ ហើយតម្លៃដែលល្អគួរមានចន្លោះពី១៣០០-១៥០០ក្នុង១ម៉ែត្រការ៉េ ឬតម្លៃពី ៥ ទៅ ៦ម៉ឺនដុល្លារ ក្នុង ១យូនីត។ បើធ្វើទៅបាន ទីផ្សារនឹងឈប់ជាប់គាំង ហើយដើរទៅមុខបានមួយជំហានទៀត»។

ប្រភព៖ ចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]