អ្នកស្រាវជ្រាវរកឃើញសារធាតុម្យ៉ាង ធ្វើឱ្យសំណង់ប្រាសាទបូរាណរឹងមាំរាប់ពាន់ឆ្នាំ

អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក ស្វីស និងអ៊ីតាលី បានរកឃើញវត្ថុសម្ងាត់ដែលប្រើក្នុងបេតុងនៃប្រាសាទបូរាណនានានៃអាណាចក្ររូម៉ាំង  ដែលធ្វើឱ្យសំណង់បុរាណទាំងនោះមានអាយុកាលរាប់ពាន់ឆ្នាំ។

បើយោងតាម Journal Science Advances  ការស្រាវជ្រាវបានរកឃើញថាជនជាតិរ៉ូម៉ាំង បានប្រើប្រាស់ផេះភ្នំភ្លើងពីទីក្រុង Pozzuoli។ ផេះភ្នំទាំងនោះមានកំទេចកំបោរ ដែលអាចធ្វើសំណង់បេតុងជួសជុលស្នាមប្រេះដោយខ្លួនឯងបាន  ហើយមិនងាយបាក់រលំ។

ជនជាតិរ៉ូមបានប្រើបច្ចេកទេសលាយបេតុងបែបក្តៅ ដែលធ្វើឱ្យគីមីនៃកំទេចកំបោរជ្រាបចូលទៅគ្រប់ផ្នែកនៃសំណង់។ ជាមួយនឹងបច្ចេកវិទ្យានេះ នៅពេលជញ្ជាំង ឬសំណង់ មានការ ប្រេះបែក  វានឹងជួសជុលស្នាមប្រេះដោយខ្លួនឯងនៅពេលមានភ្លៀងធ្លាក់។

ទឹកនឹងធ្វើឱ្យកំបោរមានប្រតិកម្ម ហើយបញ្ចេញធាតុកាល់ស្យូមកាបូណាត ដែលបន្ទាប់មកក្លាយជាគ្រីស្តាល់ ហើយបំពេញស្នាមប្រេះ។

អ្នកស្រាវជ្រាវ​បាន​ព្យាយាម​ចម្លង​បច្ចេកទេសលាយ​បេតុងបែប​ក្តៅ ហើយលទ្ធផលបង្ហាញថា​វា​អាច​ជួសជុល​ស្នាម​ប្រេះ​ដោយ​ខ្លួនឯង​បានពិតមែន។ ប៉ុន្តែ បើសាកដោយគ្មានកំទេសកំបោរ វាមិនអាចជួសជុល​ស្នាម​ប្រេះនោះបាន​ទេ។

ក្រុមអ្នកស្រាវជ្រាវនេះ គឺជាអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ​ឬMIT, សាកលវិទ្យាល័យ Harvard មជ្ឈមណ្ឌលស្រាវជ្រាវ Instituto Meccanica dei Materiali មកពីប្រទេសស្វីស និងសារមន្ទីរបុរាណវិទ្យា Priverno របស់ប្រទេសអ៊ីតាលី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]