អ្នកអភិវឌ្ឍថ្មីៗ សម្រុកចូលទីផ្សារបូរីយ៉ាងគំហុក! តើវានឹងបង្ករឱកាស ឬ ហានិភ័យអ្វីខ្លះ?

រយៈពេល ៦ ខែ ចុងក្រោយនេះ មានគម្រោងបូរីប្រកាសលក់ថ្មីៗដល់ទៅ ៣៩គម្រោង ខណៈចំនួនបូរីសរុបត្រូវបានព្យាករថានឹងកើនឡើងដល់ជាង ៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងស្ទុះទៅ ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។

នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។

ប៉ុន្តែចំណុចដែលគួរចាប់អារម្មណ៍ គឺជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ ខាងលើ សុទ្ធសឹងតែជាអ្នកប្រឡូកក្នុងទីផ្សារថ្មី ខណៈនិន្នាការនេះនឹងបន្ដកើនឡើង ព្រោះទីផ្សារបូរីចាត់ទុកថាមានហានិភ័យទាប ងាយស្រួលជ្រាតចូល និងទទួលបានប្រាក់ចំណេញខ្ពស់។

តើការកើនឡើងនៃអ្នកអភិវឌ្ឍថ្មីនេះ ដែលខ្លះនៅខ្វះបទពិសោធន៍ នឹងប៉ះពាល់ទីផ្សារយ៉ាងដូចម្ដេច?

នាយកផ្នែកសិក្សាស្រាវជ្រាវរបស់ CBRE Cambodia កញ្ញា គីម គីនកេសា បានឱ្យដឹងថា ការដែលមានអ្នកអភិវឌ្ឍថ្មីៗច្រើន នឹងធ្វើឱ្យទីផ្សារកាន់តែមានការប្រកួតប្រជែងខ្ពស់ ដែលនឹងប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់។

បើមានអ្នកអភិវឌ្ឍថ្មីៗច្រើន ការផ្គត់ផ្គង់ក៏កាន់តែច្រើនផងដែរ ដែលធ្វើឱ្យទីផ្សារអាចនឹងផ្គត់ផ្គង់លើសកម្រិត ក្នុងរយៈពេលវែង។ ពេលមានការផ្គត់ផ្គង់ច្រើន តម្លៃក៏នឹងចុះទាបផងដែរ អាស្រ័យទៅលើសមតុល្យរវាងតម្រូវការ ដែលធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។

បើតាមការវិភាគខ្លះ ដើម្បីទទួលបានប្រាក់ចំណេញក្នុងទីផ្សារដែលប្រកួតប្រជែងតម្លៃ អ្នកអភិវឌ្ឍអាចនឹងកាត់បន្ថយគុណភាព និងផ្នែកខ្លះនៃសំណង់ ដើម្បីអាចលក់ក្នុងតម្លៃប្រូម៉ូសិនបាន ពិសេសសម្រាប់បូរីតម្លៃទាប ដល់មធ្យមដែលស្ថិតនៅជាយក្រុង ដែលជាហានិភ័យសម្រាប់អ្នកទិញ។

យ៉ាងណាក្ដី កញ្ញា គីម គីនកេសា យល់ឃើញផ្ទុយថា អ្នកអភិវឌ្ឍថ្មីៗច្រើន នឹងនាំមកនូវភាពច្នៃប្រឌិតខ្ពស់ចូលមកក្នុងទីផ្សារ ដែលជាប្រយោជន៍សម្រាប់អ្នកទិញ។ ជាក់ស្ដែង ក្នុងទីផ្សារប្រកួតប្រជែង អ្នកអភិវឌ្ឍថ្មីៗត្រូវធ្វើឱ្យគម្រោងខ្លួន ឬម៉ូតផ្ទះរបស់ខ្លួនខុសពីគេ ដើម្បីទាញយកអតិថិជនពីអ្នកអភិវឌ្ឍចាស់ៗ។

ដូច្នេះអ្នកទិញមិនត្រឹមតែទទួនបានតម្លៃទាបជាងមុនទេ តែនឹងទទួលបានផ្ទះ ដែលមានម៉ូតស្អាត ឬមានភាពច្នៃប្រឌិតជាងមុនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]