អ្នកឧកញ៉ា ពុង ឃាវសែ ចុះពិនិត្យការដ្ឋានព្រលានយន្តហោះថ្មី យ៉ាងតិច ៦ខែម្ដងដើម្បីពន្លឿនការសាងសង់

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងបន្ដចុះត្រួតពិនិត្យការដ្ឋានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី យ៉ាងតិច៦ខែម្ដង ដើម្បីលើកទឹកចិត្ដដល់អ្នកសាងសង់ និងពន្លឿនដំណើរថាសាងសង់ឱ្យទៅតាមផែនការ។

នេះបើយោងតាមការឱ្យដឹងក្នុងដំណើរចុះត្រួតពិនត្យការដ្ឋានរួមរវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងមកនេះ។

អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ក្រោមការណែនាំ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាល ការសាងសង់នឹងដំណើរការទៅដោយរលូនតាមផែនការ។

បើគិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បាន៣០%ហើយ ដែលគ្រោងបញ្ចប់ដំណាក់កាលទី១ ត្រឹមឆ្នាំ ២០២៣ នេះ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តម្លៃប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក និងត្រូវបានចែកចេញជា ៣ ដំណាក់កាល។ (អានបន្ថែម)

កាលពី២២ ខែមិថុនា ឆ្នាំ ២០២០ កន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដោយបញ្ជាក់ថាដំណើរការសាងសង់នៅតែបន្តយ៉ាងរលូន ទោះបីជាមានវិបត្តិកូវីដក៏ដោយ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]