តើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentle […]
ក្រុមហ៊ុន Bentley System ថ្មីៗនេះចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានសិក្សាធំៗចំនួនពីររបស់ឥណ្ឌា ក្នុងគោលបំណងជំរុញការអនុវត្តវិស្វកម្មឌីជីថលឱ្យកាន់ទូលំទូលាយ។
កិច្ចព្រមព្រៀងទ្វេភាគីត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នៅទីក្រុង Pune រវាងក្រុមហ៊ុន Bentley ជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យា Symbiosis (SIT) និងសាកលវិទ្យាល័យបច្ចេកវិទ្យា COEP។
កិច្ចសហប្រតិបត្តិការនេះផ្ដោតសំខាន់លើការបង្កើត «មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធ» (Centre for Infrastructure Innovation) នៅក្នុងសាលាទាំង ២ នោះ។
មជ្ឈមណ្ឌលទាំងនេះនឹងផ្តល់ឱ្យនិស្សិត និងសាស្ត្រាចារ្យនូវឱកាសអនុវត្តផ្ទាល់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា Digital Twin កម្រិតខ្ពស់ និងបច្ចេកវិទ្យា AI ជាពិសេសផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការគ្រប់គ្រងសំណង់ដែលសង់រួចប្រកបដោយប្រសិទ្ធភាព។
ភាពជាដៃគូនេះមានគោលបំណងផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តីសិក្សា និងការអនុវត្តជាក់ស្ដែងក្នុងវិស័យសំណង់ ដែលស្របតាមចក្ខុវិស័យ “Viksit Bharat 2047” របស់ប្រទេសឥណ្ឌា ពោលគឺការដែលឥណ្ឌាចង់ក្លាយជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនបំផុតលើលោក។
កិច្ចព្រមព្រៀងទ្វេភាគីនេះក៏បង្ហាញពីការវិនិយោគដ៏សំខាន់លើ «វិស្វករជំនាន់ក្រោយ» តាមរយៈការនាំយកឧបករណ៍ឌីជីថលលំដាប់ពិភពលោកមកដាក់បញ្ចូលក្នុងថ្នាក់រៀនដោយផ្ទាល់។
មជ្ឈមណ្ឌលទាំងនេះនឹងរួមបញ្ចូលការបណ្តុះបណ្តាលលើផ្នែក AI, Digital Twins និងការគ្រប់គ្រងវដ្តជីវិតនៃគម្រោងសំណង់ដែលសង់រួច។ ក្រៅពីនេះ និស្សិតក៏នឹងទទួលបានសិទ្ធិប្រើប្រាស់ដោយផ្ទាល់នូវកញ្ចប់កម្មវិធីជំនាញរបស់ Bentley រួមមាន MicroStation, OpenRoads និង OpenFlows ផងដែរ ។
លោក Kamalakannan Thiruvadi នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីខាងត្បូងរបស់ក្រុមហ៊ុន Bentley Systems បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការរបស់យើងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Bentley ក្នុងការផ្តល់អំណាចដល់វិស្វករជំនាន់ក្រោយរបស់ឥណ្ឌា”។
លោកបន្ដថា “យើងមានគោលបំណងបណ្តុះបណ្តាលអ្នកច្នៃប្រឌិត ដែលអាចដឹកនាំការផ្លាស់ប្តូរទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌា”។
ពេលវេលានៃភាពជាដៃគូនេះគឺពិតជាមានយុទ្ធសាស្ត្រខ្លាំងណាស់ ខណៈដែលប្រទេសឥណ្ឌាកំពុងជំរុញឆ្ពោះទៅរកគោលដៅ Viksit Bharat 2047។ តម្រូវការវិស្វករដែលមានជំនាញក្នុងការសាងសង់តាមបែបឌីជីថល និងការរចនាប្រកបដោយចីរភាព គឺមានច្រើនខ្លាំងបំផុត។ ដូច្នេះការបន្ស៊ាំការអនុវត្តការងារជាក់ស្ដែងទាំងនេះ នឹងក្លាយជាដំណោះស្រាយក៏ល្អ។

