ឥណ្ឌូណេស៊ីស្វាគមន៍ជប៉ុនឱ្យដេញថ្លៃគម្រោងរថភ្លើងល្បឿនលឿនបានឌុង-សូរាបាយ៉ា

ដើម្បីសម្របសម្រួលប្រកួតប្រជែងរវាងចិន និងជប៉ុន រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វាគមន៍ក្រុមហ៊ុនជប៉ុន ឱ្យមកដេញថ្លៃលើគម្រោងរពង្រីកផ្លូវពីរថភ្លើងពីបានឌុង (Bandung) ទៅ សូរាបាយ៉ា (Surabaya) ក្រោយប្រទេសចិនបានឈ្នះដេញថ្លៃលើគម្រោងវិនិយោគផ្លូវដែកល្បឿនលឿនហ្សាកាតា – បានឌុង (Jakarta-Bandung ) តម្លៃប្រមាណ ៦ ពាន់លានដុល្លារ កន្លងមកនេះ។

នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto ធ្វើសេចក្តីប្រកាសស្តីពីការពង្រីកបណ្តាញផ្លូវដែករួមគ្នាក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្មីៗនេះ។

លោកបានមានប្រសាសន៍ថា៖ «គម្រោងផ្លូវដែកហ្សាកាតា – បានឌុង (Jakarta-Bandung ) មិនគួរតែបញ្ចប់នៅត្រឹមទីក្រុងបានឌុងទេ តែគួរបន្តទៅដល់ស៊ូរ៉ាបាយ៉ាទៀត ក្នុងគោលបំណងជំរុញសក្តានុពលផ្នែកសេដ្ឋកិច្ច” ។

ប្រធានាធិបតី Widodo ក៏បានឱ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យមានសម្ព័ន្ធក្រុមហ៊ុនវិនិយោគិនជប៉ុនឱ្យមកចូលរួមក្នុងសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ី – ចិនដើម្បីសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ។

គួរបញ្ជាក់ផងដែរថា គម្រោងរថភ្លើងល្បឿនលឿននេះជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៨៩ តម្លៃប្រមាណ១០០ ពាន់លានដុល្លារ របស់ឥណ្ឌូណេស៊ីដែលបានគ្រោងទុករហូតដល់ឆ្នាំ ២០២៣។

ដោយឡែកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ គម្រោងនេះនឹងត្រូវបញ្ចប់យឺតជាងការគ្រោងទុករហូតដល់ទៅមួយឆ្នាំ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]