ឥណ្ឌូនេស៊ីចង់ចាប់ដៃគូជាមួយឧកញ៉ាជើងចាស់ ៣ រូប វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

ឥណ្ឌូនេស៊ីកំពុងសិក្សាឱកាសចង់ចាប់ដៃគូជាមួយឧកញ៉ាជើងខ្លាំង ៣រូប រួមគ្នាវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ ក៏ត្រូវបានជ្រើសជាវិស័យអាទិភាពផងដែរ។

នេះបើយោងតាមការលើកឡើងរបស់លោក Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ WorldBridge Group លោកឧកញ៉ា ម៉ុង រិទ្ធី ប្រធានក្រុមនហ៊ុន ម៉ុង រិទ្ធី គ្រុប និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ចកម្មកម្ពុជា កាលពីថ្ងៃពុធកន្លងទៅ។

ក្នុងជំនួបនេះ គឺផ្តោតលើការពិភាក្សាការងារ វិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ (ថាមពលស្អាត) វិស័យសាងសង់ និងអចលនទ្រព្យនៅកម្ពុជា។

ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ឥណ្ឌូនេស៊ីចង់ស្វែងយល់ពីសក្តានុពលរបស់កម្ពុជាសិន។ ដូចគ្នានេះ កម្ពុជាយើងក៏ចង់ដឹងពីសក្ដានុពលរបស់ឥណ្ឌូនេស៊ីផងដែរ។

លោកឧកញ៉ា បន្តថា «ជាក់ស្ដែងគេចាប់អារម្មណ៍លើច្រើនវិស័យនៅកម្ពុជាដូចជាកសិឧស្សាហកម្ម ថាមពល សាធារណការ និងអចលនទ្រព្យ។ ដូច្នេះ អ្នកវិនិយោគិនឥណ្ឌូនេស៊ី នឹងមកពិនិត្យឱកាសនៅកម្ពុជាផ្ទាល់ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ ធូរស្បើយ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]