ឧស្សាហកម្មដែកត្រៀមខ្លួនសម្រាប់វិស័យសំណង់នៅកម្ពុជា

ធុរជនល្បីៗមួយក្រុម និងមានជំនាញក្នុងឧស្សាហកម្មដែក បានពិភាក្សា និងលើកឡើងនូវ ប្រធានបទផ្សេងៗដែលទាក់ទងនឹងការអភិវឌ្ឍឧស្សាហកម្មដែកនៅកម្ពុជា ក្នុងគោលដៅដើម្បីទាក់ទាញអ្នកផលិតដែកមកពីក្រៅប្រទេសចូលមកវិនិយោគនៅក្នុងប្រទេស។កិច្ចពិភាក្សាធុរកិច្ចនេះរៀបចំដោយក្រុមហ៊ុន ISI Group ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ក្នុងស្រុកដ៏ល្បីមួយ ដែលមានខ្សែចង្វាក់ផលិតកម្មចម្បង គឺផ្គត់ផ្គង់ដែក និងលោហៈធាតុច្រើនប្រភេទ។លោក កាំង ឡេង នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន ISI Group បានទាញអារម្មណ៍នៅក្នុងកិច្ចពិភាក្សាថា “តាមពិតទៅឧស្សាហកម្មដែកគឺបានចូលរួមជាគ្រឹះមួយដ៏សំខាន់សម្រាប់នៃការរីកចម្រើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ គួរកត់សម្គាល់ថា តម្រូវការប្រើប្រាស់ដែកនៅក្នុងទីផ្សារគឺមានការកើនឡើងជារៀងរាល់ឆ្នាំ។”តាមទិន្នន័យមួយចំនួន លោក កាំង ឡេង បានបង្ហាញអំពីតម្លៃដែកដែលបាននាំចូលមកកម្ពុជា គឺមានតម្លៃប្រមាណ ១ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ ចិន និងវៀតណាម គឺប្រភពផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន ISI Group។លោក កាំង ឡេង បានពន្យល់ថា “កម្ពុជានៅមានតម្រូវការប្រើប្រាស់ដែកទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានដទៃទៀត” លោក កាំង ឡេង ក៏បានគូសបញ្ជាក់ផងដែរ “មានឱកាសជាច្រើនសម្រាប់ការរីកចម្រើន ដូចនេះតទៅមុខ ឱកាសបន្ថែមគឺការអភិវឌ្ឍអនាគតឧស្សាហកម្មដែកក្នុងប្រទេសជាលក្ខណៈឧស្សហកម្មជាតិ”។វិស័យសំណង់កាលពីឆ្នាំកន្លងទៅ គឺមានសន្ទុះខ្លាំង ដែលគម្រោងសាងសង់បានអនុម័តរួមបញ្ចូលគ្នាមានតម្លៃរហូតដល់ទៅ ៦ប៊ីលានដុល្លារ កើនឡើង ២២ភាគរយ។ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជាអន្តរការីនៅក្នុងកិច្ចពិភាក្សាបានកត់សម្គាល់ជាមួយនឹងសន្ទរកថារបស់គាត់ថា សន្ទុះរីកចម្រើននៃវិស័យសំណង់ មិនមែនមានតែនៅក្នុងទីក្រុងភ្នំពេញទេ ខេត្តព្រសីហនុ និងខេត្តសៀមរាបក៏មានរីកចម្រើនដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]