ឯកឧត្តម ស៊ុន ចាន់ថុល៖ កុំសួរថាកម្ពុជាបានធ្វើអ្វីឲ្យយើង ត្រូវសួរថាយើងបានធ្វើអ្វីហើយឲ្យកម្ពុជា

ឯកឧត្តម ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ដំណើរ​ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃ​ការសាងសង់​កំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី​ ១០ មិថុនា ២០២០ ថា៖ «កុំ​សួរ​ថា​កម្ពុជាបាន​ធ្វើ​អ្វីឲ្យ​យើង​ ត្រូវ​សួរ​ថា​យើង​បាន​ធ្វើអ្វីហើយ​ឲ្យ​​កម្ពុជា។»

ក្នុង​ន័យ​នេះ​ ​ឯកឧត្តម បានជំរុញ​ដល់​ប្រជា​ពល​រដ្ឋ​ទាំងអស់​ឲ្យអប់រំខ្លួន​ឯង​ជា​ពល​រដ្ឋ​ល្អ​ ហើយ​ត្រូវ​​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ថែ​រក្សារ​គុណភាព​ផ្លូវ​ឲ្យ​បាន​គង់​វង្ស​។

ឯក​ឧត្តម​បាន​ថ្លែង​ថា​៖ «ក្នុង​ឱកាសនេះ​ដែរ​ ខ្ញុំ​សូម​ណែនាំទៅ​កាន់​ក្រុម​ហ៊ុន​ដឹក​ទំនិញ ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍។ ​កុំ​ដឹក​ហួស​ទម្ងន់​កំណត់​ដោយ​ច្បាប់ វា​ខូច​ផ្លូវ​យើង​ វា​ឆាប់​ខូច។»

ក្នុងប្រសាសន៍ជំរុញឱ្យប្រជាពលរដ្ឋចូលរួមកសាង និងថែរក្សាសមិទ្ធផលជាតិ ដូចជាស្ពាន សាលារៀន មន្ទីរពេទ្យវត្តអារាម ឯក​ឧត្តម​បាន​បន្ត​ថា​៖ «ខ្ញុំ​តែង​តែ​ទុក​ពាក្យស្លោក​ឲ្យ​ប​ង​ប្អូន​យើង​ពិចារណា ពាក្យ​ស្លោក​ហ្នឹង​ខ្ញុំ​រៀន​សូត្រ​ពីគេ​ទេ គេនិយាយ​ថា កុំ​សួរ​ថាប្រទេ​សយើង​ធ្វើ​អ្វីឲ្យ​យើង​ ត្រូវ​សួរ​ថា​យើង​ធ្វើអ្វីឲ្យប្រទេស​យើង​។»​​

«…គោរពច្បាប់ កុំប្រើគ្រឿញៀន…កុំប្រើគ្រឿងស្រវឹងហើយបើកបរឡាន កុំបើកឡានហើយបោះសំរាមចោល អាហ្នឹងជួយកម្ពុជាហើយ…។ …អញ្ចឹង​កុំ​សួរ​កម្ពុជា​ថា​កម្ពុជា​បាន​ធ្វើអ្វី​ឲ្យ​យើង ត្រូវ​សួរ​ថា​យើង​នៀកជា​ពល​រដ្ឋ​ ​បាន​ធ្វើអ្វី​ឲ្យ​កម្ពុជា​? ហើយ​ចម្លើយ​ មហាស្រួល​ ​អប់​រំខ្លួន​​ឯង​ជា​ពល​រដ្ឋ​ល្អ​ទៅ​ អាហ្នឹងហើយគឺ​យើង​ជួយកម្ពុជាយើង។»​​

ជា​មួយ​គ្នា​នេះ​ដែរ ឯក​ឧត្តម​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ការ​សាង​សង់​កំណាត់​ផ្លូវជាតិលេខ៧​ (ក្រចេះ-ត្បូងឃ្មុំ) ដែល​ជា​គម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) មក​ដែលដល់​បច្ចុប្បន្ន​នេះ ត្រូវ​បាន​សាងសង់​រួច​រាល់ប្រមាណ​ ៨០%​ ហើយ។

កំណាត់ផ្លូវ​នេះ ​មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC និងត្រូវបានបែងចែកជាបីការដ្ឋានធំៗ រយៈពេលសាងសង់ចំនួន ១៨ ខែ និងរយៈពេលថែទាំចំនួន ៣៦ ខែសាងសង់ដោយក្រុមហ៊ុនចិន ​ចំណាយថវិកាសរុបប្រមាណជាង ​៣៦ លាន​ដុល្លារអាមេរិក។

បន្ថែមពីនេះទៅ​ទៀត​ ឯកឧត្តម​ក៏​បាន​ចុះ​ពិនិត្យ​មើល​ផ្លូវ​លេខ​ ៧៦ ខេត្ត​មណ្ឌល​គិរី ផ្លូវ​ពីស្ទឹងត្រែង​មក​ក្រចេះ​ផងដែរ។ ចំពោះគម្រោងសាងសង់ផ្លូវពីក្រចេះទៅទល់ដែនប្រទេសឡាវ (ត្រពាំងក្រៀល) ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ត្រូវបានសិក្សារួចរាល់ហើយ​ និងកំពុងតែរង់ចាំភាគីចិនសម្រេចតែប៉ុណ្ណោះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រសួងសាធារណការ និងធនាគារពិភពលោក រួមគ្នាពន្លឿនគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញធនាគារពិភពលោក វាយ […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]