ឱកាស និងសក្តានុពលទីផ្សារ ៖: ទីផ្សារលក់រាយទំនើបនៅក្នុងប្រទេសកម្ពុជា
អ្នកលក់រាយកំពុងស្វែងរកនូវឱកាសរីកចម្រើនថ្មី ហើយពួកគេកំពុងសម្លឹងមើលឃើញប្រទេសថា ថ្មីថាថ្មីសម្រាប់ការលក់រាយទំនើប និងអតិថិជនកំពុងតែមានតម្រូវការខ្លាំងលើផលិតផលពិសេសៗ ជាមួយនឹងតម្រូវការក្នុងស្រុកក្នុងកម្រិតសមរម្យ។
ទីផ្សារលក់រាយទំនើបនៅកម្ពុជា គឺជាទីផ្សារថ្មី ។ ទោះបីកម្ពុជាជាប្រទេសតូច ក៏ប្រទេសកម្ពុជាមានកំណើនផ្នែកការប្រើប្រាស់របស់ល្អៗ និងកំពុងតែក្លាយជាទីកន្លែងសម្រាប់ការលក់រាយដ៏ធំ ។ អតិថិជនដែលជាអ្នកមាននាំមុខគេក្នុងការប្រើប្រាស់របស់ទំនើប ហើយពួកគេមានលទ្ធភាព និងមានឆន្ទៈក្នុងឲ្យអោយតម្លៃថ្លៃសម្រាប់របស់មានគុណភាព និងគិតលើការសម្រេចចិត្តនៃទំនិញនៃការសម្រេចចិត្ត មិនមែនគ្រាន់តែសម្រាប់តម្រូវការមូលដ្ឋាននោះទេ ។
ការបង្កើនការយល់ដឹងអំពីម៉ាក និងការកើនឡើងនូវអំណាចក្នុងការទិញរបស់អតិថិជនដែលមានប្រាក់ចំណូលខ្ពស់ កំពុងតែជំរុញកំណើនបន្ថែមទៀត ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាបានបង្កើតរសនិយមសម្រាប់ផលិតផលថែរក្សាស្បែកគុណភាពខ្ពស់ វ៉ាលីឥវ៉ាន់ដែលមានតម្លៃថ្លៃ ស្រាទំពាំងបាយជូរល្អៗ និងនាឡិកាល្អៗ ។
ម៉ាកល្បីៗជាច្រើនបានបោះទីតាំងនៅក្នុងទីផ្សារនៅភ្នំពេញរួចទៅហើយ។ ហាងលក់រាយម៉ូតទាន់សម័យ ដែលមានម៉ាកប្រណីត ម៉ាកលំដាប់កណ្តាល និងម៉ាកសម្លៀកបំពាក់ពិសេសេៗ បានបង្ហាញពីបំណងចង់ពង្រីកទីផ្សារមកក្នុងរាជធានីភ្នំពេញ ។
លោក ចាន់ ម្លប់សុខា មកពី Sokha Law Firm បានលើកឡើងថា “ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ។ ប្រជាជនប្រាថ្នាចង់មានអ្វីដែលថ្មីៗ និងចង់បានផលិតផលដែលមានគុណភាពខ្ពស់គួរឲ្យឱ្យទាក់ទាញ”” ។
ខណៈដែលប្រជាជនកម្ពុជាកាន់តែច្រើនឡើងអាចទទួលបានចំណង់ចំណូលចិត្តជាសកល អតិថិជនផលិតផលប្រណិតជំនាន់ថ្មីជាអតិថិជនលំដាប់ប្រណីតត្រូវបានលេចបានកើតឡើង ដែលពួកគេតែងតែបើកចិត្តទទួលនូវផលិតផលម៉ាកថ្មីៗពីជុំវិញពិភពលោក។ ជាលទ្ធផល ម៉ាកអន្តរជាតិបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងចូលមកក្នុងទីផ្សារលក់រាយនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃអំណាចក្នុងការទិញរបស់អ្នកប្រើប្រាស់ ។
ផ្សារលក់រាយទំនើបអន្តរជាតិ មិនចាំបាច់តម្រូវឲ្យឱ្យមានលុយច្រើនដើម្បីចូលក្នុងទីផ្សារនេះទេ ទីផ្សារទាំងនេះមិនត្រឹមតែបើកដោយការចង់បានខ្ពស់របស់អ្នកប្រើប្រាស់នោះទេ តែពួកគេមិនត្រឹមតែអាចទាក់ទាញអតិថិជនដោយរបៀបបង្ហាញឲ្យប្រើប្រាស់តាមគ្នា តែក៏ជាទំនាក់ទំនងមួយដែលធ្វើឲ្យចំណាយការជួលទាប តែក៏ទាក់ទាញដោយសារតម្លៃជួលទាបផងដែរ បើប្រៀបធៀបទៅនឹងទីផ្សារលក់រាយជាច្រើនដែលបានបង្កើតឡើងក្នុងតំបន់។ នេះបញ្ជាក់ថា “ការផ្លាស់ប្តូរបានលឿនទាន់ពេល អាចជាជម្រើសឆ្លាតវៃ”” ។
ទោះយ៉ាងណាប្រទេសកម្ពុជានៅតែមិនទាន់ជ្រួតជ្រាបនឹងម៉ាកក្រៅប្រទេសនៅឡើយ បើធៀបនិឹងទីផ្សារក្នុងតំបន់ផ្សេងទៀត។ កាលពីរយៈពេលខ្លីមុន កង្វះនូវម៉ាកធំៗ និងអវត្តមាននៃទីផ្សារកម្រិតខ្ពស់ បានធ្វើឲ្យឱ្យវាមានការលំបាកសម្រាប់ម៉ាកប្រណីតទាំងនេះក្នុងការបោះទីតាំងហាងនៅកម្ពុជា ។
ម្យ៉ាងវិញទៀតកន្លែងលក់រាយភាគច្រើននៅក្នុងរាជធានីភ្នំពេញគឺមិនសមស្របសម្រាប់អាជីវកម្មលក់រាយប្រណិត ។
កង្វះនៃអចលនទ្រព្យដែលមានគុណភាពនោះ គឺជាឧបសគ្គធំមួយសម្រាប់ការលក់រាយប្រណីត ដែលពីមុនស្ទើរតែមាននៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំប៉ុណ្ណោះ ហើយនៅកន្លែងដែលប្រណីណិត លក្ខណៈសហសម័យ និងមានបរិយាកាសដែលស្វាគមន៍ភ្ញៀវ ដើម្បីឲ្យស្របទៅនឹងលក្ខណៈនៃម៉ាកល្បីទាំងនេះ ។ ឧទាហរណ៍ដ៏ល្អមួយ នោះគឺជាក្រុមហ៊ុន Vertu ដែលជាម៉ាកទូរស័ព្ទលំដាប់ខ្ពស់ដែលមានហាងលក់ផ្តាច់មុខស្ថិតនៅក្នុងសណ្ឋាគារ Sofitel Phokeethra រាជធានីភ្នំពេញ។
ទីតាំងផ្លូវការដែលបំពេញឲ្យផ្នែកដ៏ប្រណីិតស្តុកស្តម្ភនេះ បានកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដើម្បីចាប់យកឱកាសនេះ រាជធានីភ្នំពេញត្រូវបានពង្រីកយ៉ាងសកម្មនូវទីតាំងលក់រាយដែលទំនើបសម្រាប់លក់នូវផលិតផលម៉ាកប្រណីតទាំងនេះ ។ វាជាការសំខាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបដែលមានស្រាប់ និងដែលបានគ្រោងទុក ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីៗជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន ។ អគារពាណិជ្ជកម្មថ្មីបានរីកលូតលាស់សម្រាប់ទទួលម៉ាកថ្មីៗដែលនឹងចូលមក បើទោះបីជាការលក់រាយប្រណីតនៅក្នុងប្រទេសកម្ពុជាគ្រាន់តែជាផ្នែកតូចមួយ ។ កន្លែងលក់រាយគឺត្រៀមសម្រាប់ពេលវេលាគួរឲ្យឱ្យរំភើបភ្ញាក់ផ្អើលនេះ ។
ទោះជាយ៉ាងណា ការផ្គត់ផ្គង់សរុបនាពេលអនាគតគឺអាចផ្លាស់ប្ដូរបាន ដោយសារការផ្គត់ផ្គង់យ៉ាងច្រើនដែលបានត្រៀមហើយជាស្រេច ។ បច្ចុប្បន្ននេះតម្រូវការពីម៉ាកលក់រាយភាគច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងការអភិវឌ្ឍដែលមានកិត្តិស័ព្ទខ្ពស់ដូចជា Vattanac Capital Mall ដែលជាផ្សារទំនិញលក់ផ្តាច់មុខសម្រាប់ពាណិជ្ជកម្មម៉ាក ។
ហាងលក់រាយប្រណីិតជាច្រើនរបស់ប្រទេសកម្ពុជា កំពុងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកដែលឈានមុខគេគឺ Vattanac Properties ហើយហាងលក់រាយទាំងនោះប្រមូលផ្តុំនៅក្នុងផ្សារទំនើបកម្រិតខ្ពស់រួមទាំង Brioni, Hugo Boss, Longchamp, Salvatore Ferragamo និងហាងប្រណីតិតដាច់ដោយឡែកផ្សេងទៀតត ។
ម៉ាកអន្តរជាតិជាច្រើនមានបំណងធ្វើជាដៃគូជាមួយក្រុមហ៊ុន Franchises នៅក្នុងស្រុក ព្រោះថាម៉ាកប្រណីិតទាំងនេះ ត្រូវការតែចំណែកតូចមួយនៃទីផ្សារប៉ុណ្ណោះ ។ នៅពេលដែលអត្រាប្រើប្រាស់មានខ្ពស់ឡើង គំរូសាជីវកម្មអាចត្រូវបានបង្កើតឡើងស្របតាមនោះដែរ ដែលហាងលក់រាយប្រណីិតអាចនឹងមានឥទ្ធិពលគ្រប់គ្រងជាងមុនទៅលើម៉ាក និងការប្រតិបត្តិការអាជីវកម្ម ។
មកដល់ពេលបច្ចុប្បន្ន នៅមិនទាន់មានស្ថិតិផ្លូវការដើម្បីជួយយើងវាស់កំណើនការលក់រាយយ៉ាងពិតប្រាកដនោះទេ ដូច្នេះយើងអាចត្រឹមប៉ាន់ស្មានពីការប្រកួតប្រជែងក្នុងទីផ្សារ។ សម្រាប់ហាងលក់រាយប្រណីតដែលមានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកម្រិតធំក្នុងការចូលមកក្នុងទីផ្សារជាមួយនិងហាងទាំងមូលរបស់ខ្លួន ហាងទាំងនោះអាចសាកល្បងទីផ្សារដោយការបង្កើតគំនិត “ហាងនៅក្នុងហាង” ដែលជាហាងមានម៉ាកច្រើនដោយមានផលិតផលម៉ាកជាច្រើនប្រភេទក្នុងហាងតែមួយ ។
លោក វាសនា សៀរ អ្នកដឹកនាំផ្នែកលក់នៅ Phnom Penh City Center បានលើកឡើងថា “ផលិតផលដែលមានម៉ាកមានគុណភាពល្អ មូលហេតុនេះទើបផលិតផលទាំងនេះមានតម្លៃថ្លៃប្រៀបធៀបទៅនឹងផលិតផលដែលគ្មានម៉ាកនេះ”។
ក្នុងរយៈពេលវែង អ្នកដើរផ្សារដែលទាន់សម័យរំពឹងចង់បានផលិតផលម៉ាកជាច្រើនប្រភេទ ហើយហាងនៃម៉ាកនីមួយៗត្រូវផ្តល់ជូនអតិថិជននូវជម្រើសផលិតផលដែលទាន់សម័យបំផុត ។ ទីផ្សារម៉ាកប្រណីតគួរតែដឹងពីទំនោររបស់ក្រុមអ្នកមាន ដែលធ្វើដំណើរទៅកាន់ទីកន្លែងដើរទិញទំនិញធំៗផ្សេងទៀត ដូចជា ហុងកុង និងសិង្ហបុរី ដើម្បីទទួលបានផលិតផលប្រណីិតជាច្រើនប្រភេទជាង និងមានតម្លៃថោក ។ ដូច្នេះយុទ្ធសាស្ត្ររបស់ហាងទាំងអស់ក្នុងការពង្រីកទីផ្សារនេះត្រូវគ្រោងដោយប្រុងប្រយ័ត្នជានិច្ច ។ អ្នកប្រើប្រាស់ដែលមកទស្សនាហាងលក់ទំនិញពិសេសទាំងនេះមានទំនោរធ្វើការប្រៀបធៀបរវាងការផ្តល់ជូននូវម៉ាកប្រណីតមុនពេលពួកគេទិញ ។
ទីផ្សារកម្ពុជាត្រូវបានគេរំពឹងថានឹងមានកំណើនតម្លៃនៃការលក់រាយខ្លាំងក្នុងរយៈពេលដែលព្យាករណ៍ ។ និន្នាការមានភាពវិជ្ជមាន ដោយបច្ចុប្បន្ននេះម៉ាកជាច្រើនទៀតបានចូលមកក្នុងទីផ្សារកម្ពុជា ហើយបន្តិចម្តងៗបង្កើនស្តង់ដាររបស់ខ្លួនដើម្បីគុណភាព និងសេវាកម្ម ។ ទោះជាយ៉ាងណា ក្រុមហ៊ុនលក់រាយគួរតែធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយដើម្បីសិក្សាពីឥរិយាបថរបស់អតិថិជន និងរបៀបរស់នៅដំបូងបំផុត ដើម្បីទទួលបាននូវការយល់ដឹងពីក្រុមទីផ្សារពិសេសនេះនៅក្នុងគោលបំណងដើម្បីផ្តល់នូវការផ្តល់ផលិតផលដែលល្អបំផុតតាមដែលអាច ហើយដែលបំពេញតាមតម្រូវការរបស់ទីផ្សារកម្ពុជាមុនពេលដែលពួកគេបើកជាហាង ។
- Video Advertisement -