១ខែ អាកាសយានដ្ឋាន៣នៅកម្ពុជា ទទួលអ្នកដំណើរបានជាង ៤សែននាក់ កើន ៦៧៧ភាគរយ

ប្រទេសកម្ពុជាទទួលបានអ្នកដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង​ ៤ សែននាក់ នៅក្នុងខែមករា​ឆ្នាំ២០២៣ ដែលបានកើនឡើងចំនួនជិត ៧០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងមក។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។

អ្នកនាំពាក្យរូបនេះបានបង្ហាញទិន្នន័យចំនួនភ្ញៀវ ដែលធ្វើដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងខែមករាឆ្នាំ ២០២៣ សរុបមានចំនួន ៤០៨.៥១៦ នាក់ កើនឡើងចំនួន ៦៧៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ស្របពេលជើងហោះហើរមករវាងប្រទេសក៏មានកំណើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ឯកឧត្តមគូសបញ្ជាក់ថា ទោះបីការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានការថយចុះបន្តិចក្តី ពោលគឺ មានការដឹកទំនិញចេញចូលចំនួន ២.៨៩១ តោន មានការថយចុះ ៤៩ភាគរយ ប៉ុន្តែចំនួនជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីនេះក៏មានការកើនឡើងរហូតដល់ ៣.៩០០ ជើង ដោយកើនឡើង ២២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

រូបភាពដោយ themangoroad

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]